ជារឿងមួយគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ដែលកាលពីមួយរយៈពេលមុន ពាក្យចចាមអារ៉ាមថាតារាសម្ដែងថៃស្រីអ្នកមេម៉ាយកូនមួយ Pat Napapa កំពុងតែពរពោះកូនទី២នៅក្នុងផ្ទៃ ខណៈធ្វើឲ្យហ្វេនៗជាច្រើនចាប់ផ្ដើមតាមដានគ្រប់សកម្មភាពនាង និងរូបរាងនាងសឹតតែគ្រប់ពេលទៀតផង។
ជាក់ស្ដែងស្រាប់តែថថ្មីៗនេះ Pat បានបង្ហោះរូបភាព ក្នុងដំណើរកម្សាន្តមួយនៅឯឆ្នេរសមុទ្រ ជាមួយឈុតប៊ីគីនីដ៏ស៊ិចស៊ី វាលទ្រូង មួយទំហឹង អ្វីដែលពិសេសនាងថែមទាំងបើកបង្ហាញពីក្បាលពោះដ៏រាបស្មើរបស់នាងឲ្យគ្រប់គ្នាបានឃើញ មិនដូចពាក្យចចាមរាមនោះទេ។
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនដែលកំពុងតែសង្ស័យថានាងកំពុងតែមានផ្ទៃពោះកូនទី២នោះ ក៏បានស្ងាត់មាត់ និងងាកទៅសរសើរសម្រស់អ្នកមេម៉ាយកូនមួយរូបនេះវិញផងដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី