អីយ៉ា! ថ្ងៃកំណើតម្ដាយឆ្នាំនេះ Yaya នាំ Nadech ទៅបង្ហាញភាពស្និតស្នាលជុំគ្នា ដូចជិតមានដំណឹងល្អ!(មានរូបភាព)
ជាការពិតណាស់ ដោយសារតែពីមួយថ្ងៃទៅមួយថ្ងៃ ហ្វេនៗឃើញទំនាក់ទំនងស្នេហារវាងតារាសម្ដែងថៃប្រុសស្រី លោក Nadech និងកញ្ញា Yaya កាន់តែផ្អែមល្ហែមនិងគ្នាឡើងៗ ក៏ធ្វើឲ្យគ្រប់គ្នាកាន់តែទន្ទឹងរង់ចាំដំណឹងល្អអ្នកទាំងពីរគ្រប់ៗគ្នាទៀតផង។
ជាក់ស្ដែងដូចជាកាលពីពេលថ្មីៗនេះ គូស្នេហ៍អ្នកទាំងពីរ បានធ្វើឲ្យហ្វេនៗជាច្រើន ចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះរូបភាពមួយសន្លឹក នៅក្នុងថ្ងៃកំណើតរបស់ម៉ាក់ Yaya ដោយក្នុងនោះគូស្នេហ៍មួយគូនេះ បានថតរូបយ៉ាងស្និតស្នាលជាមួយនិងម្ដាយ ប្រៀបដូចជាគ្រួសារតែមួយអញ្ចឹង។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត ហើយក៏សង្ឃឹមថា ក្រោយស្និតស្នាលជាមួយម៉ាក់ Yaya បែបនេះ Nadech នឹងឆាប់បង្ហើបដំណឹងល្អផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី