ជាការពិតណាស់ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ តារាចម្រៀង និងជាតារាសម្ដែងប្រុសលោក Dome Pakornlam និងភរិយា បានរៀបចំកម្មវិធីខួបអាពាហ៍ពិពាហ៍រយៈពេលមួយឆ្នាំ ដោយបានញាំអាហារពេលល្ងាចជាមួយនិងគ្នាយ៉ាងរ៉ូមែនទិច។
យ៉ាងណាមិញកន្លងទៅមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែកាលពីម្សិលមិញនេះលោក Dome បានបង្ហោះរូបភាពក្នុងការចេញដើរលេងជាមួយប្រពន្ធ យ៉ាងសប្បាយរីករាយ និងសារជូនពរថ្ងៃកំណើតទៅកាន់ភរិយាយ៉ាងមានន័យថា៖
«ចាស់មួយឆ្នាំទៀតប្រពន្ធសម្លាញ់! ប៉ុន្តែឆ្នាំនេះមិនដូចឆ្នាំមុនទេ ស្ថានភាពរបស់យើងបានផ្លាស់ប្តូរហើយ យើងបានក្លាយជាប្ដីប្រពន្ធរស់នៅជាមួយគ្នាហើយ។ ខួបកំណើតឆ្នាំនេះ បងនឹងមិនជូនពរអ្វីក្រៅពីការនិយាយបែបនេះទេ បងនឹងនៅក្បែរអូន ដោយកាន់ដៃគ្នា ដើម្បីគាំទ្រគ្នាទៅវិញទៅមកជារៀងរហូត។ ហើយនឹងនៅតែចងចាំមើលរឿងល្អៗ ដែលកើតឡើងចំពោះអូន បងរីករាយណាស់ ជាមួយនឹងជោគជ័យរបស់អូន ក្នុងជំហានបន្ទាប់។ រីករាយថ្ងៃកំណើតមនុស្សជាទីស្រឡាញ់ love@metalmetal»។
គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែថ្ងៃកំណើតភរិយាឆ្នាំនេះលោក Dome មិនបានបញ្ចេញសកម្មភាពជប់លៀងអ្វីក៏ពិតមែន តែហ្វេនៗជាច្រើនក៏រំភើបចិត្ត ព្រោះឃើញលោកបានចំណាយពេលជូនភរិយាដើរកំសាន្ត និងបង្ហោះសារជូនពរដ៏ផ្អែមល្ហែមផងដែរ៕
តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី