មិននឹកស្មានថា Lydia Sarunrat ខ្លាចស្វាមីដល់ថ្នាក់មិនហានសូម្បីតែដេកមុនព្រោះតែពាក្យរបស់ស្វាមីនាងប៉ុន្មានម៉ាត់នេះ…..! (មានវីឌីអូ)

 Lydia Sarunrat និងស្វាមីរបស់នាងបានពរកូនស្រីតូចគឺអូន Demi មកចូលរួមក្នុងកម្មវិធី 3Zap  ដោយបើកបង្ហាញពីជីវិតដ៏សែនកក់ក្ដៅក្នុងគ្រួសារ ភាពគួឲ្យស្រលាញ់របស់កូនប្រុសច្បងនិងកូនស្រីពៅអូន Demi

ស្វាមីបានសរសើរភរិយា ទាំងរឿងចិញ្ចឹមមើលថែកូន ដែលពីមុនមិនមានទំនុកចិត្តនោះទេ តែដោយសារតែភរិយាយល់លឿន មានការយកចិត្តទុកដាក់ខ្ពល់និងយ៉ាងម៉ត់ចត់ ព្រោះតែចង់ឲ្យកូនៗធំឡើងល្អ មានការគិតដ៏ល្អ រឿងដែលហត់នឿយខ្លាំងគឺត្រូវធ្វើការផង ត្រូវបែងចែកពេលវេលាឲ្យល្អទៀត គាត់ជាមនុស្សល្អណាស់

After Footer (Active) - damrei Mr1 Zone2

ដោយស្របពេលដែល  Lydia កំពុងតែសំពះនៅលើភ្លៅស្វាមីនាងក៏អង្អែលក្បាលភរិយាខ្លួនហើយនិយាយញោះប្រពន្ធលេងថា  number three ខណៈដែល  Lydia ងាកក្បាលចេញហើយទៅពរកូនស្រីពៅមកឲ្យប្ដីហើយប្រាប់ថា យកម្នាក់ទៅចិញ្ចឹមសិនទៅ រហូតធ្វើឲ្យពិធីករនៅក្នុងកម្មវិធីបង្អាប់ថានេះជារឿងថ្មីព្រោះអីសុំភ្លាមបានកូនភ្លែតនៅកណ្ដាលកម្មវិធីតែម្ដងនេះជាកិត្តយសខាងកម្មវិធីណាស់ ហើយ Matthew ក៏បានប្រាប់ទៀតថា ភរិយាមិនព្រមមានកូនទីបីទេពេលនេះ រហូតដល់ថ្នាក់មិនហានដេកមុនលោកទៀតផងភ្នែកសម្លឹងមើលមិនព្រមឈប់សង្ស័យតែត្រូវប្រើធម៌ក្ដៅហើយមើលទៅ។ ចំណែកឯអូន Demi  ក៏បានអង្អែលពោះរបស់ Chompoo ដើម្បីហៅប្អូនស្រីមក

អត្ថបទដោយ : នីត្តា