អបអរសាទរ! យក់ ថិតរដ្ឋា ទើបសម្រាលកូនជោគជ័យម្នាក់ទៀតគួរឲ្យស្រលាញ់ខ្លាំងណាស់!(មានរូបភាព)

មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាចូលរួមអបអរសាទរ ចំពោះតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង យក់ ថិតរដ្ឋា នៅពេលទទួលដំណឹងថាអ្នកនាងទើបតែសម្រាលបានកូនស្រីម្នាក់ទៀតដោយជោគជ័យ និងថែមទាំងមានសុខភាពល្អទាំងម្ដាយនិងកូនទៀតផង។

ក្នុងនោះផងដែរ អ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ កូនស្រីរបស់អ្នកនាង ដែលទើបតែកើតរូបនេះ ពិតជាមានមុខមាត់គួរឲ្យស្រលាញ់ខ្លាំងណាស់ ហើយអ្នកនាង និងស្វាមី បានដាក់ឈ្មោះឲ្យគេយ៉ាងពិរោះទៀតថា ឃុំ រដ្ឋាណាតាលី ហៅ លីលី។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗ ជាពិសេសមិត្តរួមសិល្បៈជាច្រើនរបស់អ្នកនាង បាននាំគ្នាចូលរួមអបអរសាទរ ដែលទីបំផុតអ្នកនាងទទួលបានសមាជិកថ្មីក្នុងគ្រួសារម្នាក់ទៀតហើយ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ស៊ីវលី