តាំងពីចេញពត៌មានត្រៀមខ្លួនមានគ្រួសារ Yaya Urassaya ចូលផ្ទះបាយរៀនធ្វើម្ហូបផ្អើលអស់អ្នកគាំទ្រព្រោះតែ……! មានរូបភាព

និយាយថាគ្រប់គ្រឿងតែម្ដងហើយសម្រាប់តារាស្រីស្អាត Yaya Urassaya មិនថារឿងរៀនសូត្រ ទេពកោសល្យក្នុងការសម្ដែង ច្រៀងចម្រៀង រាំ គូរូប រឺរឿងមើលថែកូនឈើឲ្យល្អនោះទេគឺថាពូកែទាំងអស់

ហើយថ្មីៗនេះ Yaya ប្រែក្លាយខ្លួនជាស្រីគ្រប់លក្ខ័ចូលផ្ទះបាយ បង្អួតមន្ដស្នេហ៍ដែលគម្រនិងបានឃើញណាស់យូរៗទើបមានវាសនាបានឃើញម្ដង ក្នុងការបញ្ចេញថ្វីដៃ “បុកទឹកគ្រឿងអំពិលទុំ” ដែលនាងបុកម្ទេសនិងឆាដោយផ្ទាល់ដៃ

After Footer (Active) - damrei Mr1 Zone2

ចំណែកឯម៉ែ Pla បានផុសរូបបុកទឹកគ្រឿងរបស់កូនស្រីព្រមទាំងធានានូវរសជាតិថា “ទឹកគ្រឿងអំពិលទុំចា ? ពិតជាឆ្ងាញ់មកៗៗៗ #urassayas”  សកម្មភាពនេះធ្វើឲ្យហ្វេនៗអ្នកគាំទ្រសរសើរពីសកម្មភាពលេងសើចពេលបុកគ្រឿងពិតជាគួឲ្យស្រលាញ់ខ្លាំងណាស់ ថែមទាំងមានលួចចំអន់លេងទៀតថា …..ពូកែយ៉ាងនេះអាចមានគ្រួសារបានហើយ!!!

អត្ថបទដោយ : នីត្តា