ខូចផ្ទះថ្មីអស់!!! Mario ផ្ដាំផ្ញើដល់អ្នកចូលចិត្តដាំដើមឈើក្នុងផ្ទះថាមុននិងទិញគិតឲ្យបានល្អសិនបើមិនចង់ឲ្យខ្ទេចផ្ទះដូចខ្លួនព្រោះ…….! រូបភាព

យូរៗទើបមានឪកាសបានសម្ភាសន៍កំលោះសាច់ក្រអូបយ៉ាងលោក Mario ម្ដង ព្រោះឃើញថាជាតារាម្នាក់ដែលចូលចិត្តដាំដើមឈើក្នុងផ្ទះមិនចាញ់តារាដទៃទៀតប៉ុន្មាននោះទេ ហើយនេះក៏បានរៀបចំផ្ទះថ្មីហើយផងដែរ

នៅផ្ទះពេលក្លាយទៅជាព្រៃហើយមែនទេ?

After Footer (Active) - damrei Mr1 Zone2

“ពេលនេះនៅមានដើមឈើខ្លះក៏ងាប់ ព្រោះតែយើងមើលថែមិនសូវល្អ ដាំខុស ក៏មានងាប់ខ្លះៗដែរ តាមពិតទៅខ្ញុំជំនាញខាងនិង តែវាអាស្រ័យលើដើមឈើ លើពូជ ពេលនេះមានច្រើនគ្រាន់បើដែរក្នុងផ្ទះ តែធន់ជាងគេគឺដើម Cycad និងដើម Plu spotted”

មានអ្នកបារម្ភរឿងយកដើម Cycad ចូលផ្ទះព្រោះវាអាចធ្វើឲ្យផ្ទះស្រុតចុះ?

“ផ្ទះមិនស្រុតទេតែធ្វើឲ្យបាតផ្ទះប្រះស្រាំអស់ហើយ ព្រោះថាមានធ្ងន់ខ្លាំងណាស់ ខ្ញុំក៏មិនបានគិតជាមុនក្នុងការដែលយកវាចូលក្នុងផ្ទះ”

ហេតុអីបានចង់យកវាចូលផ្ទះ?

“ពេលនិងមិនបានគិតអ្វីទេ គ្រាន់តែឃើញវាស្អាតក៏ទិញយកតែម្ដង យ៉ាងណាសូមផ្ដាំផ្ញើរផង ចំពោះអ្នកដែលចង់ទិញដើមឈើត្រូវសិក្សាមើលសិន កុំតិចៗទិញ មិនល្អទេដូចខ្ញុំចឹង បាតផ្ទះពេលនេះខ្ទេចអស់ហើយ តែវាមិនស្រុតទេ”

ចំនេញទេចំពោះតម្លៃដើមឈើនិងថ្លៃត្រូវមកជុលជុសផ្ទះសារថ្មី?

“មិនវៃកំទេចផ្ទះទេ នៅៗសិនទៅ មិនអីទេ មិនទាន់ជុសជុលទេបាត”

ហើយមានគិតថារើវាចេញទេ?

“រើមិនកើតទេ ព្រោះកំលាំងមិនដល់”

អត្ថបទដោយ : នីត្តា