កុំភ្លេចទស្សនាណា! ​រឿង​ថ្មី ​Pope ​និង ​Bella ដែលមានចំណងជើង «Roy ​Leh ​Marnya» ប្រកាសពេលចាក់បញ្ចាំងហើយ!

ជាការពិតណាស់ ហ្វេនៗជាច្រើនពិតជាសប្បាយចិត្តខ្លាំងណាស់​ នៅពេលទទួលដំណឹងថា រឿង «Roy Leh Marnya » ជាស្នាដៃសម្ដែងរឿងរួមគ្នាទី២​ វាង​តារាសម្ដែងថៃល្បីឈ្មោះលោក Pope Thanawat និងកញ្ញា Bella Ranee បានថតចប់រួចរាល់ហើយ ហើយគ្រប់គ្នាក៏កំពុងទន្ទឹងរង់ចាំពេលវេលាចាក់បញ្ចាំងដែរ។

ក្នុងនោះផងដែរ ក្រោយពេលរឿងនេះថតចប់សព្វគ្រប់ ផលិតករក៏មិនធ្វើឲ្យគ្រប់គ្នារង់ចាំយូរនោះដែរ ដោយតាមប្រភពព័ត៌មានបានបញ្ជាក់ថា រឿងនេះគ្រោងនឹងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍នៅដើមខែតុលាខាងមុខនេះហើយ។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្តខ្លាំងណាស់ ហើយក៏សង្ឃឹមថារឿងទី២ ដែលតារាទាំងពីរដួងនេះសម្ដែងរួមគ្នា នឹងល្អមើលមិនចាញ់រឿងទី១នោះទេ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី