តោះ! ទៅទស្សនាទិដ្ឋិភាពឡើងវីឡាថ្មី តម្លៃរាប់ម៉ឺនដុល្លាររបស់ កែវ ចាន់និមល កប់ណាស់!(មានរូបភាព)

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា សព្វថ្ងៃនេះពិធីការិនីស្រីល្បីឈ្មោះអ្នកនាង កែវ ចាន់និមល ទទួលបានជោគជ័យក្នុងវិស័យសិល្បៈយ៉ាងខ្លាំង ជាហេតុធ្វើឲ្យប្រជាប្រិយភាពរបស់អ្នកនាងកាន់តែកើនឡើង ខ្លាំងឡើងៗផងដែរ។

ជាក់ស្ដែងដូចជាកាលពីម្សិលមិញនេះ អ្នកនាងបានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល នៅពេលឃើញអ្នកនាង បង្ហោះរូបភាពបង្ហាញពីកម្មវិធីសូត្រមន្តឡើងគេហដ្ឋានថ្មី ដោយបានអញ្ជើញតែសាច់ញាតិ និងមិត្តភក្ដិជិតស្និទ្ធិប៉ុន្មាននាក់ប៉ុណ្ណោះ តែមើលទៅគ្រួសារអ្នកនាងពិតជាសប្បាយរីករាយខ្លាំងណាស់។

មិនត្រឹមតែប៉ុនណោះ តាមរយៈសកម្មភាពនោះ គ្រប់គ្នាក៏កាន់តែសរសើរផ្ទះវីឡារបស់តារាស្រីរូបនេះ ពិតជាធំទូលាយ រីឯការតុបតែងវិញគឺស្អាតកប់តែម្ដង ឃើញហើយនរណាក៏ចង់រស់នៅគ្រប់ៗគ្នាដែរ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី