ចុម! សុីន យូប៊ីន លេងស្ទាយ៍សក់ខ្លីលើកនេះ មើលមិនចង់ស្គាល់!(មានរូបភាព)

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា សព្វថ្ងៃនេះតារាសម្ដែងស្រីល្បីឈ្មោះកញ្ញា សុីន យូប៊ីន កាន់តែមានប្រជាប្រិយភាពខ្លាំងឡើងៗ ហើយបើនិយាយពីស្ទាយ៍តុបតែងខ្លួនរបស់នាងវិញ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែប្លែកនិងគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់។

ជាក់ស្ដែងដូចជាថ្មីៗនេះ នាងបានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនភ្ញាក់ផ្អើល នៅពេលគ្រប់គ្នាបានឃើញតុបតែងខ្លួន និងលេងជាមួយស្ទាយ៍សក់ខ្លី ផាត់មុខបែបស៊ិចស៊ី យ៉ាងប្លែកភ្នែក ធ្វើឲ្យមហាជននិងហ្វេនៗគ្រប់គ្នាឃើញហើយ មើលសឹងតែមិនចង់ស្គាល់ទៀតផង។

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ គ្រប់គ្នាក៏កាន់តែសរសើរសម្រស់តារាស្រីរូបនេះ ពិតជាស្រស់ស្អាត និងលេចធ្លោរខ្លាំង ទោះបីតុបតែងខ្លួនក្នុងកាលៈទេសៈណាក៏ដោយ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី