ក្ដីសុខណាស់! ខួបលើកនេះ Margie ត្រូវស្វាមី នាំទៅសមុទ្រជាមួយកូនយ៉ាងផ្អែមល្ហែម!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ក្រោយពេលដែលតារាសម្ដែងស្រី Margie ជាមួយនឹងស្វាមី លោក Pok ទទួលបានចំណងដៃកូនភ្លោះមក គ្រួសារមួយនេះកាន់តែមានសុភមង្គលខ្លាំងឡើងៗ ហើយក៏កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ហ្វេនៗក្នុងបណ្ដាញសង្គមដែរ។

ជាក់ស្ដែងដូចជាថ្មីៗនេះ នៅក្នុងថ្ងៃកំណើតគម្រប់ ៣០ឆ្នាំ របស់ Margie ស្វាមីរបស់នាងបាននាំនាងនិងកូនៗ ទៅដើរលេងកំសាន្តនៅតំបន់មាត់សមុទ្រ មើលទេសភាពដ៏ស្រស់ស្អាត និងថតរូបជុំគ្រួសារជាច្រើន មើលទៅពិតជាមានក្ដីសុខខ្លាំងណាស់។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនរបស់តារាស្រីរូបនេះ ពិតជាច្រណែន ព្រោះឃើញនាងនិងស្វាមីកាន់តែស្រលាញ់គ្នា និងផ្ដល់ក្ដីសុខឲ្យគ្នាកាន់តែខ្លាំង ទោះបីមានកូន២នាក់ហើយក៏ដោយ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី