អូហូ! ថ្ងៃសម្រាលខិតជិតមកដល់ សួស វីហ្សា បញ្ចេញរូបពោះធំឡើងសុិចសុីតែម្ដង!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពេលនេះតារាចម្រៀងស្រីសំបូរប្រជាប្រិយភាពអ្នកនាង សួស វីហ្សា កំពុងតែពរពោះកូនដំបូងនៅក្នុងផ្ទៃ ដែលនឹងត្រៀមសម្រាលនៅក្នុងពេលឆាប់ៗខាងមុខនេះហើយ។

ក្នុងនោះផងដែរ ខណៈតារាចម្រៀងស្រីរូបនេះកំពុងតែពរពោះ នាងទទួលបានការស្រលាញ់ និងថ្នាក់ថ្នមកាន់តែខ្លាំងពីសំណាក់ស្វាមី ជាហើយធ្វើឲ្យមហាជននិងហ្វេនៗគ្រប់គ្នា លួចសរសើរ និងច្រណែននិងនាងយ៉ាងខ្លាំងទៀតផង។

មិនត្រឹមតែប៉ុនណោះ ងាកទៅចាប់អារម្មណ៍ពីសម្រស់អ្នកនាង ខណៈពេលកំពុងពរពោះកូន ក៏មិនណយដែរ ពោលគឺនៅតែស្រស់ស្អាតខ្លាំង មិនចាញ់កាលពីមុនឡើយ។

ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញរូបភាពជាច្រើនសន្លឹករបស់អ្នកនាង ថតជាមួយនិងស្វាមី ខណៈពោះអ្នកនាងនៅពេលនេះពិតជាធំខ្លាំងណាស់ អ្វីដែលពិសេស រូបភាពនោះគ្រប់គ្នាឃើញសម្រស់អ្នកនាងពិតជាស្រស់ស្អាត និងលេចធ្លោរគួរឲ្យចាប់អារម្មណ៍តែម្ដង៕

តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី