Nadech ឡាយវីឌីអូក្នុង Instagram លើកដំបូងឃើញ comment Yaya អៀនមុខឡើងក្រហម!!! មានវីឌីអូ

ដោយសារតែមួយរយៈនេះមិនសូវជារវល់ ហើយក៏មិនបានជួបនិងអ្នកគាំទ្រ ទើបតារាសម្ដែងប្រុសរូបសង្ហា Nadech មិនទ្រាំនិងការនឹករលឹកដល់អ្នកគាំទ្របានទើបចេញមកឡាយនិយាយលេងជាមួយហ្វេនៗជាលើកដំបូង ហើយ Nadech ក៏បាននិយាយទៀតថាមិននឹកស្មានថាខ្លួនចេញមកឡាយផ្ទាល់នៅក្នុង IG បែបនេះទេទើបធ្វើឲ្យមានការំភើបខ្លាំង

Nadech បាននិយាយរាក់ទាក់និងអ្នកគាំទ្រព្រមទាំងមានផ្ដល់កំលាំងចិត្តដល់អ្នកដែលកំពុងបាក់ទឹកចិត្តក្នុងកំឡុងពេលនេះផងដែរ មាននិយាយជាភាសាអងគ្លេសផង ហើយសកម្មភាពរបស់គាត់ពិតជាគួឲ្យស្រលាញ់ខ្លាំងណាស់ មានភាពខ្មាស់អៀនរហូតពេលឡាយ ចាត់ទុកថាថ្មីមែន ព្រោះNadech ទើបតែបើក IG មិនប៉ុន្មានខែនេះទេ

ហើយរឹតតែអៀនទៅទៀតនៅពេលដែលសង្សាបណ្ដូលចិត្តអូន Yaya ចូលមក comment និយាយលេងជាមួយដូចជាហៅថា “បងខ្លាឃ្មុំៗ ចាប់អារម្មណ៍និងខ្ញុំផង”

ហើយក៏ធ្វើឲ្យហ្វេនៗ ចាប់សង្កេតប្រតិកម្មរបស់ Nadech ថាអង្គុយឡាយផ្ទាល់និងតើមាន Yaya នៅក្បែរដែរទេ ព្រោះពេលមើលទៅឃើញមានញញឹមឲ្យទៀត ទោះមើលពីជ្រុងណាក៏សង្ហារដែរ

អត្ថបទដោយ : នីត្តា