Taew Natapohn ផ្លាស់ប្ដូរច្រើនទាំងរសនិយមនិងសម្រស់ជាមួយម៉ូតសក់ថ្មីស្អាតប្លែកអស្ចារ្យណាស់!!! មានរូបភាព

ជ្រើសរើសពណ៌សក់ខុសស្ដាយមួយជីវិតនេះគឺជាសម្ដីដ៏និយមសម្រាប់ស្រីៗ ហើយច្បាស់ជាយល់ពាក្យនេះច្បាស់។ សម្រាប់តារាស្រីស្អាត Taew Natapohn តែងតែមានអ្វីប្លែកៗមកចែកជូនហ្វេនៗបានសប្បាយរីករាយប្លែកភ្នែកប្លែកអារម្មណ៍គ្រប់ពេល

ប៉ុន្មានថ្ងៃមុនទើបតែប្លែកភ្នែករឿងស្លៀកខោវកាត់ពីក្រណាត់សូត្រ ហើយលើកនេះប្លែកភ្នែកកាន់តែសាហាវជាងមុនព្រោះថាទាំងប្លែងទាំងស្អាតមកព្រមគ្នាតែម្ដងហើយ។ ដោយនាងបានផុសរូបជាមួយនិងម៉ូតសក់ខ្លីថ្មីមានទាំងពណ៌ដ៏ស្រស់ស្អាតទៀត ហើយក៏មាន caption មកជាមួយថា “Pangpuriye Watanabe Aiko” រូបនេះបានធ្វើឲ្យអ្នកគាំទ្រនិងមិត្តៗហើយអ្នកបណ្ដាញសង្គមផ្សេងទៀតចូលមក comment ប្រយោគតែមួយថា …… Pangpuriye ពិតប្រាកដមែន

មានដូចជា ស្អាតណាស់ម៉ែ Pangpuriye មែន. Pangpuriye ខ្លាំងណាស់មែនអើយ, មហាPangpuriye, ទីបំផុត Pangpuriye មែន, ….. (ស្រស់ស្អាត)

អត្ថបទដោយ : នីត្តា

+