មានចំណុច​៥យ៉ាង​ដែល​បង្ហាញ​ អ្នក​ជាមនុស្ស​ដែលគូរស្នេហ៍​របស់​អ្នកមិនអាចខ្វះបាន​

តើ​មាន​វិធី​អ្វី​ដែល​អាច​បញ្ជាក់​ថា​​អ្នក​បាន​ជួប​មនុស្ស​ដែល​សំខាន់​សម្រាប់​ជីវិត​អ្នក​ដែរ​ឬ​ទេ? តាម​ពិត​ទៅ​វា​ត្រូវ​ការ​រយៈ​ពេល​យូរ​ដើម្បី​​​វាស់​ស្ទង់​​ថា    ​តើ​ពួក​គេ​គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​យើង​នឹង​ត្រូវ​​ការ​សម្រាប់​ថ្ងៃ​អនាគត​ឬ​យ៉ាង​ណា? ខាង​ក្រោម​នេះ​គឺ​​ជា​សញ្ញា​ខ្លះ​ៗ ដែល​បង្ហាញ​ថា​ដៃ​គូ​ស្នេហា​របស់​អ្នក​បាន​ចាត់​ទុក​ថា​អ្នកជា​មនុស្ស​សំខាន់​ហើយ​ខ្វះ​មិន​បាន​ បាត់​ទៅ​ហើយ​។

១.មនុស្ស​ដែល​មិន​ដែល​ផ្ដល់​ភាព​លំបាក​ដល់​​អ្នក​៖ នេះ​ជា​សញ្ញា​មួយ​ដែល​បញ្ជាក់​ថា​អ្នក​កំពុង​តែ​ជួប​ស្នេហា​ពិត​   ពេល​ពួក​គេ​មាន​បញ្ហា​អ្វី​មួយ​កើត​ឡើង​ ពួក​គេ​មិន​ខ្លាច​នឹង​បង្ហាញ​ពី​អារម្មណ៍​ ដែល​មាន​នៅ​ក្នុង​ចិត្ត​ទៅ​កាន់​អ្នក​​​នោះ​ទេ។

២.តែង​តែ​ចំណាយ​ពេលវេលា​ច្រើន​សម្រាប់​អ្នក៖  មនុស្ស​ដែល​កំពុង​តែ​ងប់ងុល​នឹង​ការ​ស្រលាញ់​នរណា​ម្នាក់​ហើយ​   ពួក​គេ​តែង​តែ​ប្រើប្រាស់​ពេលវេលា​ជា​ច្រើន​ដើម្បី​បាន​នៅ​ជាមួយ​គ្នា។​   ​ការ​ចំណាយ​ពេល​នៅ​ជាមួយ​គ្នា​នេះនឹង​បង្កើន​ទំនាក់ទំនង​ឲ្យ​​កាន់​តែ​ជិតដិត​រវាង​គ្នា​នឹង​គ្នា។

៣.តែង​តែ​យល់​ដឹង​ពី​អ្វី​​ដែល​អ្នក​ចង់​បាន៖  គេ​ជា​មនុស្ស​ដែល​​តែង​តែ​រៀន​យល់​ចិត្ត​អ្នក​ហើយ​ដឹង​មុន​ថា​ អ្នក​​ចូលចិត្ត​ធ្វើ​អ្វី​នឹង​មិន​ចូល​ចិត្ត​ធ្វើ​អ្វី​  ប្រសិន​បើ​គេ​អាច​ធ្វើ​ឲ្យ​​អ្នក​​មាន​អារម្មណ៍​ថា​​មិន​ភ័យ​ខ្លាច​ក្នុង​ការ​ធ្វើ​អ្វី​មួយ  ​មនុស្ស​ម្នាក់​នោះ​នឹង​មិន​ចាកចោល​អ្នក​ទេ។

៤.បង្ហាញ​ពី​គម្រោង​​សម្រាប់​ថ្ងៃ​អនាគត​ដល់​អ្នក៖ ​ប្រសិន​បើ​គេ​ចេះ​បង្ហាញ​ពី​គំនិត​និង​គម្រោង​ ដែល​កំពុង​តែ​មាន​​នោះ​ទៅ​អ្នក​  ​វា​អាច​បញ្ជាក់​​ថា​គេ​កំពុង​តែ​ចង់​បាន​អ្នក​មក​ធ្វើ​ជា​គូ​អនាគត​ហើយ។​

៥.អ្នក​ដែល​នៅ​ទី​នោះ​ជាមួយ​អ្នក​មិន​ថា​ឧបសគ្គ​យ៉ាង​ណា៖ ស្នេហា​តែង​តែ​មាន​ឧបសគ្គ​ជា​និច្ច​ ហើយ​អ្នក​នឹង​មិន​អាច​គេច​ផុត​ពី​វា​បាន​នោះ​ទេ។​ ប្រសិន​បើ​ដៃគូ​ស្នេហា​ម្នាក់​នោះ​ហ៊ាន​កាន់​ដៃ​ហើយ​មិ ន​រុញរា​​ក្នុង​ការ​ដើរ​ទៅ​មុខ​ជា​មួយ​អ្នក​   ​ប្រាកដ​ណាស់​អ្នក​ជា​មនុស្ស​ម្នាក់​គត់​ដែល​គេ​ចង់​បាន៕