Bow-Mick ស្នេហាពិតជាផ្អែមជាងស្ករមែនធ្វើឲ្យហ្វេនៗអ្នកគាំទ្រលើសជាតិដែរហើយ!! មានវីឌីអូ

អាចនិយាយបានថាអ្វីៗគឺច្បាស់លាស់អស់ហើយសម្រាប់គូស្នេហ៍មួយគូនេះ Bow Maylada ជាមួយនិងអ្នកកំលោះរូបសង្ហាលោក Mick  Tongraya ដែលទើបនិងទាំងពីរនាក់ព្រមព្រៀងគ្នាចេញមកបើកចិត្តទទួលនិងប្រកាសថាកំពុងតែមើលចិត្តមែនទែនហើយ ហើយក៏អាចប្រើពាក្យថាសង្សាបានដែរ

ហើយទាំងពីរនាក់ Bow-Mick ក៏បានជះភាពផ្អែមល្ហែមដាក់គ្នាទៅវិញទៅមក ហើយក៏មិនបានរក្សាសកម្មភាពទាំងនេះតែពីរនាក់ដែរ ព្រោះតែបានបង្ហាញឲ្យគ្រប់បានឃើញ Bow-Mick ពេលមានវេលាត្រូវគ្នាក៏ណាត់គ្នាចេញមកជួបមកដើរលេងបែបស្វីតតាមភាសាអ្នកស្រលាញ់គ្នា។ នៅមានសកម្មភាពស្វីតៗដោយទាំងគូរបានផុសនៅក្នុង IG កំពុងតែញុំាអាហារជាមួយគ្នា

អាចមើលដឹងថាឈុតនេះមានទាំងញុំាមានទាំងដើរលេង ឲ្យ10ពិន្ទុ ខាង Mick បានផុសរូបគូរ  Bow ព្រមជាមួយនិងឃ្លាថា “កូនក្មេងថ្ពាល់ប៉ោង” ឃើញហើយគួឲ្យខ្នាញ់មួយគូនេះណាស់ ធ្វើឲ្យហ្វេនៗពេញចិត្តខ្លាំងណាស់

អត្ថបទដោយ : នីត្តា