យ៉ាងម៉េចចេសគូនេះ! ខាងស្រីទើបបញ្ចាក់ថាមិនមែនជាអ្នកទីបីត្រឹមតែជាប្អូនស្រីតែសកម្មភាពទាំងគូដូចជាលើសឋានៈជា……! មានរូបភាព

ទោះបីជាទើបចេញមុខបកស្រាយថាត្រឹមតែជាបងប្អូនហើយនិងមិត្តរួមការងារជាមួយគ្នា ប៉ុន្ដែកាន់មើលកាន់តែផ្អែមឡើងរាល់ថ្ងៃរវាងតួ​ឯកប្រុសលោក Great និងតារាស្រី Boom ថ្វីត្បិតតែអ្នកទាំងកំពុងតែសម្ដែងរឿងជាមួយគ្នាមិនទាន់ចប់មែន តែក៏សកម្មភាពគួឲ្យសង្ស័យបង្ហាញឲ្យឃើញជាបជានិច្ច

ដូចពេលថ្មីៗនេះ Boom បានផុសរូបដែលនាងកំពុងតែញញឹមស្រស់ស្រាយនៅមាត់សមុទ្រព្រមជាមួយ caption ថា  “Look deep into nature n u’ll understand everything better  cr.@great_rider10” ចំនុចសំខាន់គឺត្រង់អ្នកថតរូបឲ្យមិនមែនអ្នកណាឆ្ងាយទេគឺលោក Great និងឯង

ក្រោយពីនាងបានផុសរុបនេះហើយក៏មានអ្នកគាំទ្រចូលទៅ comment សរសើរពីភាពស្រស់ស្អាតរបស់នាង ថែមទាំងនាំគ្នាជួយបញ្ចេញយោបល់ដូចៗគ្នាថា ដូចជាសង្ហាថតឲ្យចឹង គួឲ្យស្រលាញ់និងសង្ស័យខ្លាំងណាស់ ហើយមានអ្នកសួរទៀតថា “អ្នកណាថតរូបឲ្យនិងបាត”

អត្ថបទដោយ : នីត្តា