រំភើបណាស់! សុខ សោម៉ាវត្តី បញ្ចេញអារម្មណ៍ពិត ក្រោយ លី វ៉ាហេទ រៀបចំខួបបែបសាមញ្ញជូន!(មានរូបភាព)

ជាការពិតណាស់ ថ្វីត្បិតតែទំនាក់ទំនងស្នេហារវាងពិធីការិនីស្រីរូបស្រស់អ្នកនាង សុខ សោម៉ាវត្តី និងលោក លី វាហេទ ខុសវ័យគ្នាបន្ដិចក៏ពិតមែន តែអ្នកទាំងពីរពិតជាស្រលាញ់គ្នាចិត្តនិងចិត្ត ហើយតែងតែបង្កើតភាពផ្អែមល្ហែម ធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំងទៀតផង។

ជាក់ស្ដែងដូចជាកាលពីម្សិលមិញនេះ លោក លី វាហេទ បានរៀបចំកម្មវិធីខួបកំណើតជូនគូស្នេហ៍ ថ្វីត្បិតតែរៀងសាមញ្ញបន្ដិចមែន តែមើលទៅអ្នកទាំងពីរពិតជាមានក្ដីសុខ និងពោលពេញដោយស្នាមញញឹមខ្លាំងណាស់។

មិនត្រឹមតែប៉ុនណោះ អ្នកនាង សុខ​ សោម៉ាវត្តី ក៏បានបង្ហោះរូបភាពជាមួយគូស្នេហ៍ និងអមដោយសារបញ្ជាក់ពីអារម្មណ៍ពិតរបស់ខ្លួនថា៖

«តាមសួររឿងកាដូរហូតថា អូនអត់ស្រលាញ់មែនឃើញ ដូចអត់សប្បាយចិត្ត ខ្ជិលឆ្លើយណាស់ចង់ប្រាប់ថា ទោះគ្មានក៏សប្បាយចិត្តដែរព្រោះស្នាមញញឹមស្នាមសើច និងទឹកភ្នែកដែលហូរពីការរំភើបចិត្តដែលបងអោយអូនរាល់ថ្ងៃនេះ វាជាកាដូដ៏ធំហើយសំរាប់មនុស្សស្រីម្នាក់នេះ អគុណបងគ្រប់យ៉ាង កាដូមិនមែនមិនសប្បាយចិត្តទេ តែឆ្ងល់ថា ប្រាក់ខែបើកមកអោយអស់ហើយ ហើយបាន$មកទិញ ទឹកមុខសង្ស័យនិងណា»៕

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី