ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ក្រោយពេលបួសអស់រយៈពេលមួយខែមក ពេលនេះ អន្ទិត ងួន ចាន់ដេវីត ក៏បានលាចាសិក្ខាបទ ត្រឡប់ទៅអាជីពក្នុងវិស័យសិល្បៈរបស់លោកវិញហើយ ហើយក៏ធ្វើឲ្យហ្វេនៗជាច្រើនសប្បាយរីករាយខ្លាំងផងដែរ។
ជាក់ស្ដែងដូចជាកាលពីព្រឹកមិញនេះ តារាចម្រៀងរ៉េបរូបនេះ បានធ្វើឲ្យមហាជន និងហ្វេនៗជាច្រើនបើកភ្នែកធំៗក្រោយលោកបង្ហាញរថយន្តទំនើបៗពីរគ្រឿងដាក់ទន្ទឹមគ្នា និងបង្ហាញប្លង់ផ្ទះធំទូលាយកំពុងសាងសង់ ដែលជាអបអរខួបស្នេហារយៈពេល៤ឆ្នាំរវាងលោក និងកញ្ញា ទេព បូព្រឹក្ស ផងដែរ។
ក្នុងនោះលោកបានរៀបរាប់ថា «ស្រីខ្មៅមិនមែនស្លូតទេ តែស្រី ស ក៏មិនណយដែរ រស់នៅដោយជីវិតខ្លួនឯង តើនឹងត្រូវទៅខ្មាសហ្នឹងមាត់អ្នកណា? សំខាន់មិនបំពានអ្នកដទៃ សេចក្តីសុខកើតឡើងដោយឯកឯង។ ចាស់ៗប្រាប់ហើយខ្ញុំក៏ស្តាប់បង្គាប់ គាត់ថា ៖ «ស៊ូចង្អៀតផ្ទះ កុំឲ្យចង្អៀតចិត្ត ‘» ឥឡូវផ្ទះរាល់ថ្ងៃហ្នឹងចង្អៀតហើយគិតមិច? មានចាំអាអត់ចង្អៀតហើយសិនទើបបានធូរស្រាលបន្តិច ហាសហា living a good life ,happy 4th aniversaryTep Boprek»។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនកាន់តែសរសើរតារាចម្រៀងរ៉េបរូបនេះ និងអបអរសាទរលោក ជិតបានផ្ទះធំនៅមួយខ្នងទៀតហើយ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី