ឪពុក ជី ដេវីត នៅតែនិយាយបែបនេះ ដើម្បីលើកទឹកចិត្តកូនប្រុស សមជាឪពុកដ៏ល្អ!(មានរូបភាព)

ជាការពិតណាស់ បច្ចុប្បន្ននេះតារាចម្រៀងរ៉េបលោក ជី ដេវីត កំពុងតែទទួលបានជោគជ័យក្នុងវិស័យសិល្បៈយ៉ាងខ្លាំង ខណៈគ្រប់គ្នាតែងតែឃើញលោកបង្ហាញពី ភាពស៊ីវីល័យ ដែលបានចំណាយលុយជាច្រើន ទៅលើសម្ភារៈម៉ាកល្បីៗ គ្រឿងអលង្កា និង ទិញរថយន្តថ្លៃៗជាច្រើនគ្រឿងទៀតផង។

យ៉ាងណាមិញ ដោយសារតែភាពជោគជ័យ និងការបង្ហាញសម្ភារៈថ្លៃៗជាច្រើន ក៏បានធ្វើឲ្យមហាជនមួយចំនួនសម្ដែងការមិនពិតចិត្ត និងបញ្ចេញមតិរិះគន់មួយចំនួន ទៅកាន់តែលោកថែមទៀតផង។ តែដោយឡែក ងាកទៅមើលលោកឪពុករបស់តារាប្រុសរូបនេះវិញ គ្មានអ្វីក្រៅពីផ្ដល់កម្លាំងចិត្តឲ្យកូនទេ។

ជាក់ស្ដែងដូចជាថ្មីៗនេះ លោកបានបង្ហោះរូបភាពកូនប្រុសក្នុងបណ្ដាញសង្គមរបស់ខ្លួន និងបង្ហាញពីសារមួយឃ្លារយ៉ាងខ្លីតែមានអត្ថន័យចាក់ដោតថា៖ «រូបថតមួយសន្លឹកនេះ អាចបញ្ជាក់បានថា ការតស៊ូការព្យាយាមអំណត់អត់ធន អាចកែប្រែដែកមួយដុំ ឲ្យក្លាយទៅជាកាំបិតដ៏មុតស្រួចបាន»។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនកាន់តែស្ងប់ស្ងែង តារាប្រុសរូបនេះ​ ដែលមានឪពុកដ៏ល្អ ចាំជួយផ្ដល់កម្លាំងចិត្តជូនកូនសឹងតែគ្រប់ពេលវេលាផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី