Lydia Sarunrat មិនដឹងរត់រួចអត់ទេបើប្ដីកេសមិនឈប់ចឹងសង្ស័យតែអូន Demi មានប្អូនឆាប់ៗទេ! មានវីឌីអូ

ស្វាមីចង់បានទាយាទទីបីឲ្យតែទៅដល់កន្លែងណាក៏អង្វរភរិយាគ្រប់កម្មវិធី Matthew ព្យាយាមអង្វរ Lydia ជាភរិយាព្រោះតែចង់បានទាយាទទីបី តែប្រពន្ធនៅមិនទាន់ព្រម ហើយថែមទាំងប្រាប់ថាមានកូនប្រុសមួយកូនស្រីមួយនិងគ្រប់គ្រាន់ហើយ

ជាក់ស្ដែងថ្មីៗនេះ Lydia អ្នកម៉ាក់កូនពីរបានផុសវីឌីអូឲ្យហ្វេនៗអ្នកគាំទ្រភ្នាល់គ្នា ខណៈពេលកំពុងតែថើបថ្ពាល់ស្វាមីនៅលើគ្រែគេង រហូតដល់ស្វាមីកេសខ្វឹកៗ អ្នកម៉ាក់ Lydia សើចឡើងម៉ាអស់សម្លេងព្រមទាំងបង្ហាញថា “ខ្ញុំមិនដឹងជារួចខ្លួនអត់ទេ  @matthew.deane1” ធ្វើកឲ្យបងប្អូនមិត្តភក្ដ័នៅក្នុងវិស័យសិល្បៈហែរគ្នាចូលមក comment ពេញទឹកពេញដី

ដោយមានអ្នកឧទាណ៍ឡើងថា “អូយ!!!!!! អ្នកទីបីច្បាស់ជាមកហើយ” , “ចាំ  baby no3” , “ប្រហែលជាមិនរួចខ្លួនទេ យប់នេះមានប្អូនហើយអូន Demi” , “ឃើញបែបនេះតើយប់នេះយ៉ាងម៉េចវិញ”

អត្ថបទដោយ : នីត្តា