ចូលរួមរំលែកទុក្ខផង! ពេលនេះម្ដាយរបស់លោក ចា រិទ្ធី ទទួលមរណភាពហើយ!(មានរូបភាព)

មហាជនជាច្រើនបាននាំគ្នាបង្ហាញអារម្មណ៍សោកស្ដាយជាទីបំផុត នៅពេលទទួលដំណឹងថាម្ដាយរបស់តារាប្រុសលោក ចា រិទ្ធី ពេលនេះបានទទួលមរណភាពហើយនៅឯមន្ទីរពេទ្យ ដោយសារជម្ងឺប្រចាំកាយ។

ក្នុងនោះផងដែរ គ្រប់គ្នាក៏បានឃើញលោក ចា រិទ្ធី បានបង្ហោះរូបភាព អមជាមួយនិងសារយ៉ាងក្ដុកក្ដួលថា៖

«ម៉ែ​ជា​ទី​ស្រលាញ់​របស់​កូន​ ពេល​នេះ​ម៉ែ​ទៅ​ចោល​កូន​ជា​រៀង​រហូត​ហើយ​»។

ក្រោយពេលឃើញបែបនេះ មហាជនជននិងហ្វេនៗ រួមទាំងសិល្បៈករសិល្បៈការិនីជាច្រើនបាននាំគ្នាចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះដល់លោក ចា​ រិទ្ធី គ្រប់ៗគ្នា៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី