Weir ស្រលាញ់គ្នា 8ឆ្នាំនៅតែអៀន Bella រឿងទៅដើរលេង……! ផែនដីនេះមានតែយើងពីរនាក់ ហើយចុះអ្នកទៅជាមួយគិតយ៉ាងម៉េច! មានរូបភាព

ភាពផ្អែមល្ហែមពិតជាមិនអន់ថយមែនសម្រាប់គូស្នេហ៍លោក Weir និង​ Bella ចំពោះដំណើរកម្សាន្ដដែលទាំងពីរនាក់ចាប់ដៃគ្នាឡើងភ្នំចុះសមុទ្រធ្វើដំណើរវែងឆ្ងាយរហូតដល់កោះអណ្ដើក ហើយនៅមានញ៉ោះគ្នាតាមបណ្ដាញសង្គមតាមរយៈ caption យ៉ាងរ៉ូមែនទិចហើយ  សម្រាប់….តែអូនម្នាក់

ប៉ុណ្ណឹងមិនគ្រប់ទេ ព្រោះជាក់ស្ដែងក្នុងរឿងនេះ Weir បានចេញមកនិយាយពីបរិយាកាសហើយសកម្មភាពគួឲ្យស្រលាញ់ចំពោះដំណើរកម្សាន្ដដល់អ្នកគាំទ្របានអណ្ដែតអណ្ដូងជាមួយផងដែរ រហូតដល់មានពាក្យថា​ ជាសង្សារបស់ Weir មិនចាំបាច់អត់ធន់តែម្យ៉ាងទេ ព្រោះនៅមានដំណើរកំសាន្ដស្អាតៗ ស្រៀវៗ គូរបស់យើងដូចគ្នា

“វាជាដំណើរកំសាន្ដដែលយើងមិនបានត្រៀមទុកពីមុនទេ ដោយគ្រាន់តែយើងទំនេរភ្លាមទៅតែម្ដង ខ្ញុំមានបំណងចង់ទៅយូរហើយព្រោះមិត្តភក្ដ័ណែនាំថាត្រូវតែទៅទីនោះឲ្យបាន មានគ្រប់យ៉ាងដែលខ្ញុំចូលចិត្ត មិនថាការប្រឈមមុខនិងគ្រោះថ្នាក់ សមុទ្រ រហូតដល់ព្រះអាទិត្យលិច និងហើយជាហេតុផលដែលបបួលគ្នាទៅ”

“បើសួរថាបរិយាកាសរ៉ូមែនទិចអត់ តាមពិតទៅវាគ្រាន់បើដែរ វាជាសកម្មភាពវេទមន្ដ ហើយជាអ្វីដែលឃើញនិងហើយ  សម្រាប់តែអូនម្នាក់ (សើច) ល្អខ្លាំងណាស់ហើយ មិត្តៗក៏បង្អាប់ឲ្យទៅថតរូបគូជាមួយគ្នាតិចទៅ​ទោះបីជាទៅច្រើននាក់តែយើងអាចនៅតែពីរនាក់បាន”

អត្ថបទដោយ : នីត្តា