អូហូ! Ken Phupoom បង្អួតសាច់ដុំចេញមកទាំងកង់ៗ មើលទៅពិតជាទាក់ទាញខ្លាំងណាស់!(មានរូបភាព)

ជាការពិតណាស់ បច្ចុប្បន្ននេះលោក Ken Phupoom គឺជាតារាសម្ដែងថៃប្រុសដ៏មានប្រជាប្រិយភាពមួយរូប ហើយថ្វីត្បិតតែលោក បានចាកចេញពីប៉ុស្តិ៍ទូរទស្សន៍លេខ៣ និងបានធ្វើជាតារាសម្ដែងឯករាជ្យក៏ពិតមែន។

មិនត្រឹមតែប៉ុនណោះ ពីមួយថ្ងៃទៅមួយថ្ងៃ Ken តែងតែទទួលបានការងារថតខ្សែភាពយន្តជាបន្ដបន្ទាប់ ដោយជារឿយៗ លោកតែងតែទទួលបានដំណែងជាតួឯកទៀតផង នេះក៏ដោយសារតែទេពកោសល្យដ៏បុិនប្រសព បូករួមជាមួយនិងរូបសម្រស់ដ៏ស្រស់សង្ហារបស់លោកផងដែរ។

ជាក់ស្ដែងដូចជាថ្មីៗនេះ លោកបានបង្ហោះរូបភាពដោះអាវនៅកន្លែងហាត់ប្រាណ បង្ហាញសាច់ដុំកង់ៗ មើលទៅពិតជាសង្ហាខ្លាំងណាស់​ នរណាឃើញក៏លាន់មាត់សរសើរគ្រប់ៗគ្នាដែរ ពិសេសនោះគឺនារីៗ ឃើញហើយសម្លឹកមើលមិនដាក់ភ្នែកនោះទេ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី