មកមើលថ្ងៃខួបរបស់អ្នកប្រុសតូចទាំងពីរ Shayfa-Phayu តើនិងមានអ្វីកើតឡើងនៅពេលដែលទាំងពីរនាក់……! មានរូបភាព

ជាសំណព្វចិត្តរបស់មហាជនទៅហើយសម្រាប់កំលោះតូចកូនភ្លោះទាំងពីរ  Shayfa-Phayu កូនរបស់ Chompoo ព្រោះអ្នកណាក៏ដោយដែលឃើញហើយតែងតែលង់ស្នេហ៍កំលោះទាំងពីរនេះដកចិត្ត​​មិនរួចទេ តាំងពីនៅជាទារកមកម្ល៉េស

ជាក់ស្ដែងនៅថ្ងៃទី 6 ខែសីហា គឺជាថ្ងៃខួបគម្រប់ 3ខួបរបស់អូន Shayfa-Phayu កម្មវិធីនេះម៉ាក់ Chompoo លោកប៉ារួមជាមួយនិងគ្រួសារបានជួបជុំគ្ន​ារៀបចំជប់លៀងដ៏សែនកក់ក្ដៅសម្រាប់កំលោះភ្លោះតូចទាំងពីរ ជាពិសេសការតុតតែងទីកន្លែងសែនគួឲ្យស្រលាញ់

ហើយអ្វីដែលសំខាន់គឺការច្រៀងចំរៀងរីករាយថ្ងៃកំណើត ដោយគ្រប់គ្នាបានជួយច្រៀងទាំងអស់គ្នាឲ្យ Shayfa-Phayu មុននិងលោកបប៉ាអ្នកម៉ាក់បីក្មេងឲ្យភ្លំទៀតថ្ងៃកំណើត ជារូបភាពមួយដែលឃើញហើយពិតជាកក់ក្ដៅខ្លាំងណាស់

អត្ថបទដោយ : នីត្តា