Taew Natapohn ផ្អែមល្ហែមចេញមុខចេញមាត់នាំសង្សាដើរលេងសមុទ្រជាមួយក្រុមស្រីស្អាត! មានវីឌីអូ

Taew Natapohn ផ្លាស់ប្ដូរបរិយាកាសទៅលេងសមុទ្រជាមួយក្រុមស្រីស្អាត Furby ហើយដំណើរកំសាន្ដដែលពិសេសបំផុតនោះគឺហៃសូ Nai សង្សាសំណព្វទៅជាមួយដែរ សង្ស័យថាពេលនេះទឹកសមុទ្រក្លាយទៅជាទឹកស្ករហើយក៏មិនដឹងផងព្រោះតែទៅលក្ខណៈជាគូនិងឯង

អាចនិយាយបានថាជាដំណើរកំសាន្ដដែលពិសេសបំផុត សម្រាប់ក្រុមស្រីស្អាត Furby ដែលមានសមាជិកដូចជា Taew, Toey, Mint, Mew, Matt ហើយម្នាក់ៗសុទ្ធតែដឹកដៃមនុស្សជាទីស្រលាញ់ទៅជាមួយ លើកលែងតែ Toey មួយទេព្រោះពេលនេះនៅទំនេរហើយ

សម្រាប់ Taew Natapohn ប្រហែលគូដែលត្រូវបានចាប់អារម្មណ៍ខ្លាំងបំផុតព្រោះទើបតែចាប់ផ្ដើមថ្មីៗ ចាប់ផ្ដើមបញ្ចេញបន្ទិចម្ដងៗហើយ រហូតដំណើរកំសាន្ដនេះ Taew សុំកៀកកើយហៃសូ Nai មកសមុទ្រជាមួយគ្នាយ៉ាងមានក្ដីសុខព្រមជាមួយនិងក្រុមមិត្តភក្ដ័។ ទោះជាមិនសូវជាឃើញរូបគូជាមួយគ្នាញឹកញ៉ាប់ តែអាចមើលដឹងពីភាពផ្អែមល្ហែមរបស់គូនេះបាន

អត្ថបទដោយ ​: នីត្តា