អីយ៉ា! មាស សុខសោភា ចេញបទថ្មីអបអរបុណ្យភ្ជុំបិណ្ឌ និងដឹកនាំសម្ដែងដោយគូស្នេហ៍ទៀត!(មានវីដេអូ)

ជាការពិតណាស់ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ យើងសង្កេតឃើញថា មានតារាចម្រៀងប្រុសស្រីល្បីៗឈ្មោះជាច្រើន បាននាំគ្នាចេញចម្រៀងថ្មីៗជាច្រើនបទ ដើម្បីចែកជូនបងប្អូនខ្មែរយើងស្ដាប់កម្សាន្ត ហើយគ្រប់បទចម្រៀងទាំងអស់គឺសុទ្ធសឹងតែទទួលបានការចាប់អារម្មណ៍ខ្លាំងទៀតផង។

ដោយឡែកងាកទៅចាប់អារម្មណ៍តារាចម្រៀងស្រីល្បីឈ្មោះ មាស សុខសោភា ក៏មានចំណងដៃបទចម្រៀងមួយបទដែរ មានចំណងជើងថា «ទៅវត្តទៅវ៉ា» ដែលបទនេះបានរៀបចំឡើងនៅក្នុងផលិតកម្មផ្ទាល់ខ្លួន និងមានការដឹងនាំសម្ដែងពីគូស្នេហ៍របស់នាងផ្ទាល់ទៀតផង។

យ៉ាងណាមិញ បទចម្រៀងដែលទើបតែចេញ របស់តារាចម្រៀងរូបនេះ ស្ដាប់ទៅពិតជាមានអត្ថន័យ និងពិរោះខ្លាំងណាស់ ជាហេតុធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍គ្រប់គ្នាតែម្ដង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី