ទីបំផុត Bella Ranee ចេញមកសារភាពរឿង Weir សរសើរថានាងជានារីខ្លាំងថាតាមការពិតសុទ្ធតែ…..! មានរូបភាព

ដោយសារតែការសម្ដែងត្រូវបានពន្យាពេលភ្លាមៗទើបធ្វើ Bella មានពេលវេលាកាន់ដៃកំលោះ Weir ទៅដើរលេងបែបផ្សងព្រេងបន្ថែមអនុស្សាវរីយ៍ជាមួយគ្នា មិនថាជាការដើរកាត់ព្រៃ ឬជ្រមុជទឹកសមុទ្រ ថែមទាំងមានការផ្សងគ្រោះថ្នាក់ផ្សេងៗ ហើយជាពិសេសនៅមានកម្មភាពរ៉ូមែនទិចមកនិយាយប្រាប់ទៀតផង

នៅពេលថ្មីៗនេះ Bella បានចេញមកនិយាយឲ្យស្ដា​ប់ថា ជាដំណើរកំសាន្ដដែលគ្មានការគ្រោងទុកអ្វីទាំងអស់ ទោះបីជាទៅគ្មានគម្រោងក៏ដោយ តែក៏សប្បាយ ដោយសារតែអ្នកកំលោះ Weir នៅច​ាំមើលថែគ្រប់ពេលចាំសួររហូតក្នុងពេលដែលធ្វើដំណើរ ថាទៅរួចទេ ហើយនាងក៏ញញឹមតបវិញថាទោះជាទៅមិនរួចក៏ត្រូវតែរួចដែរ

នៅក្នុងការធ្វើដំណើរនេះទោះជាហត់នឿយខ្លាំងតែធ្វើឲ្យយើងទទួលបានអារម្មណ៍ជាច្រើនក្ន​ុងពេលតែមួយ ព្រោះត្រូវដើរឡើងចុះភ្នំ ហើយត្រូវទៅមុជទឹកសមុទ្រ បន្ទាប់មកទៀតត្រូវឡើងចុះភ្នំទៀត រហូតដល់ពេលល្ងាចទើបញុំាអាហារនៅឆ្នេរ មានមើលព្រះអាទិត្យលិច គឺមានសកម្មភាពច្រើន ហត់តែពេលទៅដល់ឃើញទេសភាពស្អាតៗក៏បាត់ភ្លាមមួយរំពេច សម្រាប់សកម្មភាពផ្អែមល្ហែមនិងក៏មានខ្លះដែរហើយបង Weir គាត់ផុសមានសរសេរ caption មានអីនិង។ ដំណើរកំសាន្ដនេះគាត់បានសរសើរថាខ្ញុំជានារីខ្លាំងតែចង់បញ្ជាក់ថាមិនទាំងអស់នោះទេតែអាចទៅរួច ហើយក៏អគុណរាងកាយខ្លួនឯងដែរនាំទៅនាំមកជោគជ័យល្អប្រសើរបែបនេះការហាត់ប្រាណពិតជាជួយយើងបានមែន

អត្ថបទដោយ : នីត្តា