សេដ្ឋី Bill Gates មានទ្រព្យខ្ទង់១០០ពាន់លានដុល្លារ គឹជាបុគ្គជោគជ័យម្នាក់ដែលចូលចិត្តអានសៀវភៅបំផុត។ សេដ្ឋីចិត្តធម៌រូបនេះ បានដាក់កំហិតខ្លួនឯងថា ក្នុងមួយឆ្នាំ ត្រូវបានសៀវភៅឲ្យបាន៥០ក្បាល។ សេដ្ឋីដែលមានទ្រព្យរាប់ពាន់លានដុល្លារ ហើយធ្លាប់ពាក់នាឡិការតម្លៃត្រឹមតែ១០ដុល្លារ បានចំណាយលុយជាង៣០លានដុល្លារទៅលើសៀវភៅមួយក្បាល់ប៉ុណ្ណោះ។
សៀវភៅដែល Bill Gate បានទិញតម្លៃជាង៣០លានដុល្លារ ក្នុងឆ្នាំ១៩៩៤ នេះមានចំណងជើងថា “Codex Leicester” និពន្ធដោយលោក Leonardo da Vinci។ តាមពិតទៅវាគ្រាន់តែជាសៀវភៅមួយក្បាលមានត្រឹមតែ៧២ទំព័រប៉ុណ្ណោះ តែលោក Leonardo da Vinciបានសរសេរ បញ្ចូលនូវរឿងរ៉ាវជាច្រើន ដូចជាតារាសាស្រ្ត មេកានិច រុក្ខជាតិ គណិតវិទ្យា និងវិស្វកម្មជាដើម ហើយត្រូវបាននិពន្ធនៅចន្លោះឆ្នាំ១៥០៦ ដល់១៥១០។
សេដ្ឋី Bill Gates បានបង្ហើបថា មូលហេតុ ដែលលោកហ៊ានចំណាយលុយ ខ្ទង់៣០លានដុល្លារ ទៅលើសៀវភៅមួយក្បាលនេះ ដោយសារលោក Leonardo da Vinciជាមនុស្សម្នាក់ដែលជំរុញទឹកចិត្តគាត់បំផុត ជាពិសេស Bill Gates ចាប់អារម្មណ៍ពីរបៀបនៃការគិតរបស់ Leonardo da Vinci។
លើសពីនេះ លោកបានបន្ថែមទៀត គាត់ទិញសៀវភៅនេះ ព្រោះគាត់ចង់ចែករំលែកនូវអ្វីដែលអស្ចារ្យដ៏ដូចជាអ្វីដែលអាថ៌កំបាំងនៃពិភពលោកនេះ។ ជាពិសេស លោកសង្កត់ធ្ងន់ថា លោក Leonardo da Vinciគឺប្រៀបបាននឹងវិរៈបុរសម្នាក់ដែលបានជំរុញលើកទឹកចិត្តអ្នកដទៃឲ្យសម្រេចបាននូវមហិច្ឆតា ឬគោលដៅរបស់ពួកគេ៕