តារាប្រុសថៃ Pan Surakiat ត្រូវបានប៉ុស្ដន៍លេខ 7 បញ្ឈប់ពីការសម្ដែងនិងលុបចោលកិច្ចសន្យាភ្លាមៗព្រោះតែធ្វើរឿងមួយនេះ! មានរូបភាព

ក្រោយពីមានកណីតារាសម្ដែងប្រុសរូបសង្ហារលោក Pan Surakiat ដែលជាតារាសម្ដែងរបស់ប៉ុស្ដន៍លេខ 7 បានស្រវឹងហើយបើកបរបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ព្រមទាំងបានជះផលឲ្យមានការរិះគន់ជាខ្លាំង

ពេលនេះសាម៉ីខ្លួនបានចេញមកសូមទោសជាសាធារណៈចំពោះរឿងដែលបានកើតឡើង ទទួលកំហុសថាខ្លួនពិតជាខុសមែនហើយក៏សុំចិត្តកុំឲ្យប៉ះពាល់ដល់ម្ដាយដែលព្យាយាមចេញមកការពារខ្លួន ជាក់ស្ដែងខាងប៉ុស្ដន៍លេខ7 បានបញ្ជូនលិខិតដល់ផ្នែកផ្សព្វផ្សាយបញ្ចប់កិច្ចសន្យាបញ្ឈប់តារាវ័យក្មេងរូបនេះ

នេះគឺជាច្បាប់មួយដែលខាងប៉ុស្ដន៍លេខ7 បានចូលរួមមករហូតចំពោះការ “ស្រវឹងហើយបើកបរ” ហើយការបញ្ចប់កិច្ចសន្យរបស់តារាវ័យក្មេងម្នាក់ព្រោះសម្ដែងដល់ការទទួលខុសត្រូវខាងប៉ុស្ដន៍លេខ7 ក្នុងការមើលថែគ្រប់តារាសម្ដែងទាំងអស់ដែលប្រព្រឹត្តខុស

អត្ថបទដោយ ​: នីត្តា