ឃើញតារាសម្ដែងស្រីរយលាន Baifern បានប្រែខ្លួនផុសស៊ិចស៊ីនៅក្នុង Instagram ឈ្មោះ @baifernbah រហូតដល់លោកប៉ាចូលទៅ comment ឲ្យត្រៀមដំបងចាំកូននៅផ្ទះ ហើយក៏ធ្វើឲ្យបណ្ដាអ្នកគាំទ្រជាពិសេសសម្រាប់កំលោះៗអត់ទ្រាំមិនបានក្នុងការដែលគិតថាតារានៅក្នុងដួងចិត្តបប្រហែលជាដូចិត្តផ្លាស់ប្ដូរជានារីស៊ិចស៊ីដែលទេដឹង
ជាក់ស្ដែងអ្នកកាសែតក៏បានជួបនិង Baifern នៅក្នុងកម្មវីធី Wedding Fair 2020 by NEO ទើបមានឪកាសបានសួរជីកឬសគល់ថា
សួរពីរូបភាពដែលផុសហើយលោកប៉ាចូល comment ?
“ប៉ាគាត់លលេង ប៉ាខ្ញុំគាត់ស្ទាវ ចូលចិត្តលេង Instagram ហើយពាក្យណាដែលយុវវ័យចូលចិត្តប្រើគាត់ដឹងទាំងអស់”
មកពីរូបយើងវាលពេកទេដឹង?
“គាត់អាចជាឃើញមិត្តភក័្ដ ត្រៀមដំបងទើបគាត់ចង់ត្រៀមខ្លះ គាត់រីករាយចូលចិត្តញ៉ោះ”
ចំណែកខ្លួនយើង មានគិតថាវាវាលពេកទេ?
“មិនឃើញអីទេ ក្រៅពីមាត់អាងទឹកនិងករបស់ខ្ញុំ”
អ្នកដែលឃើញគេអាចគិតវែងឆ្ងាយក៏ថាបាន?
“ខ្ញុំបានគិតដល់ថ្នាក់និងទេ ពេលនិងខ្ញុំហត់ ទើបខ្ញុំតោងមាត់អាងទឹក ហើយក៏ថតរូបមួយទៅព្រោះមិនទាន់បាត់ហត់”
គ្រប់គ្នាគិតថាលោកប៉ាកាចមិនចង់ឲ្យកូនស៊ិចស៊ី?
“ចង់ប្រាប់ថាគាត់កំប្លែងៗដូចខ្ញុំនិងឯង រករឿងញ៉ោះកូនហើយសើចទៅ”
ជាធម្មតាប៉ាគាត់បារម្ភយើងទេ?
“មិនដែលទេ ប៉ាមិនដែលថាអ្វីទេ ព្រោះជាធម្មតាបើក្រៅពីការធ្វើការងារ ខ្ញុំក៏ពាក់តែអាវយឺតខោយឺត ប៉ាគាត់ដឹងស្រាប់ហើយ”
យូរទើបបានផុសម្ដងមែនទេឈុតហែលទឹក?
“រូបដែលផុសនិងដូចជាមិនមែនជាឈុតហែលទឹកទេ (សើច)”
កំលោះៗថាខកចិត្តព្រោះចង់ឃើញជាងនេះ?
“គ្រាន់តែប៉ុណ្ណឹងមិត្តៗក៏ត្រៀមដំបងជាច្រើននាក់ហើយ មិនចំបាច់ល្អជាង”
កំពុងគិតអីនិង?
“ខ្ញុំអៀន អៀនឈុតហែលទឹក”
គិតថាចង់ផ្លាស់ប្ដូរមកជាស៊ិចស៊ីដែរទេ?
“មិនធ្លាប់គិតទេ”
អ្នកផ្សេងក៏សម្លឹងថាយើងក៏ស៊ិចស៊ីដែរ?
“មកពីគាត់មិនទាន់ស្គាល់ខ្ញុំទេ ព្រោះតែយើងកំប្លែងៗ ស្លុយៗ”
មួយរយៈនេះមានអ្នកទៅសមុទ្រហើយស្លៀកប៊ីគីនីច្រើនតែមិនទាន់ឃើញយើង?
“មិនគួបានឃើញទេ ព្រោះតែខ្ញុំអៀន បើសិនជាឃើញខ្លួនឯងប្រហែលជាខ្មាស់ណាស់”
ចុះបើមានការងារទាក់ទងការថតបែបនិងតើគិតយ៉ាងម៉េចដែរ?
“ប្រហែលជាមិនថតទេ”
ចង់ថតទុកមួយឈុតអីទេ?
“អត់ទេ មិនទាន់ចង់ឃើញខ្លួនឯងស្រាតទេ”
អត្ថបទដោយ : នីត្តា