កាលពីពេលថ្មីៗនេះ តារាសម្ដែងថៃស្រីល្បីឈ្មោះ Sririta Jensen បានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនភ្ញាក់ផ្អើល នៅពេលគ្រប់គ្នាលឺដំណឹងថាតារាស្រីរូបនេះ កំពុងតែពរពោះកូននៅក្នុងផ្ទៃ ក្រោយពេលរៀបការជាង៧ខែ។
ក្នុងនោះនាងបានបង្ហោះរូបភាពថ្មីៗជាមួយស្វាមី និងមានកាន់ស្បែកជើងតូចរបស់ទារក និងអមជាមួយសារមួយឃ្លារថា៖
«រីតាជាមួយនិងក្មេងតូច»
ក្រោយពេលឃើញបែបនេះ ហ្វេនៗនិងមហាជនជាច្រើនបាននាំគ្នាអបអរសាទរតារាស្រីរូបនេះ និងស្វាមី ទីបំផុតក្លាយជាម្ដាយឪពុកគេហើយ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី