មិនចាញ់គេទេ! Matt Pernanee ដើរកំសាន្តលើកនេះក៏ស្វីតក្នុងអាងទឹកជាមួយគូស្នេហ៍ខ្លាំងដែរ!(មានរូបភាព)

ជាការពិតណាស់ ថ្វីត្បិតតែទំនាក់ទំនងស្នេហារវាងតារាសម្ដែងថៃស្រីល្បីឈ្មោះ Matt Pernanee និងលោក Songkarn មិនសូវដែលបង្ហាញភាពផ្អែមល្ហែមក្នុងបណ្ដាញសង្គមក៏ពិតមែន តែហ្វេនៗជាច្រើននៅតែងចាប់អារម្មណ៍ គ្រប់សកម្មភាពអ្នកទាំងពីរដដែល។

ជាក់ស្ដែងដូចជាថ្មីៗនេះ អ្នកទាំងពីរបានធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ខ្លាំង ក្នុងដំណើរកំសាន្តរលើកនេះរបស់អ្នកទាំងពីរ ជាមួយនិងរូបភាពមួយសន្លឹក ដែលបង្ហាញពីសកម្មភាព Songkarn បានលើក Matt នៅក្នុងអាងហែកទឹក បញ្ចេញរាងយ៉ាងស្រឡូនរបស់ Matt មើលទៅពិតជាផ្អែមល្ហែមខ្លាំងណាស់។

ក្រោយពេលហ្វេនៗឃើញបែបនេះ គ្រប់គ្នាក៏បង្ហាញអារម្មណ៍រំភើប ព្រោះឃើញ Matt និង Songkarn កាន់តែផ្អែមល្ហែមនិងគ្នាខ្លាំង មើលទៅមិនចាញ់តារាៗដទៃនោះទេ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី