Alex សើចទាំងទឹកភ្នែកឆ្លើយតបសំនួរដែលថាខ្លួនបែកពីសង្សាមិនទាន់បានប៉ុន្មានផងក៏មាន…..! មានវីឌីអូ

នៅសុខៗក៏មានរឿងដែលត្រូវដោះស្រាយ សម្រាប់តារាប្រុសមុខស្រស់ Alex Teeradetch ព្រោះមានការពាក្យចចាមរ៉ាមថា ជាតារាប្រុសដែលផ្លាស់ប្ដូរលឿន បែកពីសង្សាចាស់មិនទាន់បានប៉ុន្មានផងក៏មានអ្ន​កថ្មីចូលមកជំនួសតំណែងរួចរាល់ហើយ

ដោយសារតែមានឪកាសបានជួបនិង Alex ទើបមិនឲ្យភ្លាតក្នុងការសួរពីប្រធានបទខាងលើ ហើយសាម៉ីខ្លួនបានឮហើយអត់ទ្រាំសើចមិនបានព្រមទាំងនិយាយបែបកំប្លែងៗសើចទាំងទឹកភ្នែកហើយក៏បាននិយាយបន្ដថា អ្នកគ្រប់គ្នាអាចដើរទៅមុខឆាប់រហ័សចំពោះរឿងបែបនេះតែសម្រាប់ខ្ញុំមិនលឿនដល់ថ្នាក់និងទេ ហើយសូមអះអាងថាមិនមែនជាម្នាក់ដែលនៅក្នុងប្រធាបនិងយ៉ាងពិតប្រាកដ

ជាប់ទាក់ទងនៅនិងប្រធានថាតារាប្រុសដែលផ្លាស់ប្ដូរបានលឿន មានឃើញហើយឬនៅ?

“(សើច) នេះសើចទាំងទឹកភ្នែកផង មានឈ្មោះខ្ញុំដែលឬ មនុស្សយើងគ្រប់គ្នាថាបើដល់ពេលនិងច្បាស់ជាផ្លាស់ប្ដូរទៅមុខលឿនហើយ តែខ្ញុំមិនមែនលឿនចឹងទេ មិនជាម្នាក់ក្នុងពត៌មាននិងទេ”

ភ្ញាក់ផ្អើលទេដែលគេយកឈ្មោះទៅពាក់ពន្ធ័ ហើយតាមដានថាយើងមានអ្នកថ្មីហើយ?

“អត់ទេ ខ្ញុំថាយើងអាចមានឈ្មោះក្នុងគ្រប់ផុសទាំងអស់បាន គ្រាន់តែចេញមកថាតារាប្រុសម្នាក់នេះ តួឯកប្រុសនេះ ចឹងក៏យើងមានឈ្មោះជាប់ពាក់ពន្ធ័ស្រាប់ហើយ”

មិនបានអន់ចិត្តនិងពត៌មាននេះសោះតើមែនទេ?

“មិនអន់ចិត្តទេ តែបើថាជាតារាសម្ដែងប្រុសដែលរមិលគុណម៉ាក់ប៉ាអីបែបនេះគឺច្បាស់ជាខូចចិត្ត”

ហើយពេលនេះមានបើកចិត្តនិយាយជាមួយស្រីណាឬនៅ?

“មិនទាន់ទេ”

មានបាននិយាយជាមួយ Toey ខ្លះទេ?

“ដូចដែលធ្លាប់ផ្ដល់បទសម្ភាសន៍តាំងពីដំបូងចឹង គឺយើងជាមិត្តនិងគ្នា ជាមិត្តដែលនិងគ្នា មានអ្វីយើងនៅតែនិយាយរកគ្នា សួរសុខទុក្ខគ្នាអាចពិភាក្សាគ្នាបានជារឿយៗ”

នៅតែបារម្ភពីគេមែនទេ?

“នៅតែបារម្ភគ្រប់ពេល ខ្ញុំក៏ម​ានតាមដានខ្លះដែរ ពេលខ្លះអាននៅក្នុងបណ្ដាញសង្គមក៏មានមនុស្សជាច្រើនគិតផ្សេងៗគ្នា យើងទៅហាមការគិតអ្នកណាមិនបានទេ ខ្ញុំជឿជាក់គាត់ក៏គិតបែបនិង ខ្ញុំជឿថាជាមនុស្សម្នាក់ដែលអាចសម្រេចចិត្តជ្រើសរើសផ្លូវដើរដ៏ល្អបំផុតសម្រាប់ខ្លួន​ឯងបាន”

អត្ថបទដោយ : នីត្តា