Baifern ស្ទើរតែដួសសន្លប់ព្រោះមិននឹកស្មានថាខ្លួនជាប់ជាតារាស្រី…….!មានរូបភាព

ដើរតួជាតារាស្រីកែភេទនៅក្នុងតួស្រី Nira ក្នុងរឿង Bai Mai Tee Plid Plew បានទាក់ទាញចិត្តអ្ន​កទស្សនាទូទាំងប្រទសក្នុងការកោតសរសើរស្នាដៃសម្ដែងដ៏ពូកែសម្រាប់តារាសម្ដែងស្រី Baifern

ក្រោយពីទទួលបានតំណែងជាតារាសម្ដែងស្រីនាំមុខពាន់រង្វន់ Nataraj Awards លើកទី11 ប្រចាំឆ្នាំ 2020 ដោយនាងបានបញ្ជាក់ថាហួសពីការរំពឹងទុកនៅពេលប្រកាសលទ្ធិផលរហូតធ្វើឲ្យនាងទន់ដៃជើងព្រោះតែត្រេកអរពេក

បានឮមកថាអររហូតចង់ខ្យល់ចាប់?

“មិនបានត្រៀមទេ អាចនិយាយបានថាពេលឮលទ្ធផលហើយទន់ជើង ត្រេកអរ ខ្ញុំមិនបានគិតមិនបានត្រៀមចិត្តថាច្បាស់មិនទទួលបានទេ សួរថាបាត់ហត់ឬនៅ ក៏បាត់ហត់ហើយ គ្រាន់តែមានអ្នកចូលចិត្តមើលរឿងក៏បានហត់ហើយ ទើបមិនហ៊ានគិតខ្ពស់ដល់ថ្នាក់នេះ”

នៅពេលប្រកាសឈ្មោះ5នាក់ចុងក្រោយមានអារម្មណ៍បែបណាដែរ?

“ត្រូវអធិប្បាយសិនថាមកថ្ងៃនេះតាំងចិត្តថាមកអគុណដល់ Channel One ព្រោះខ្ញុំខ្លួនឯងមិនជាអ្នកសម្ដែងប្រចាំអីនោះទេ ហើយនិងការបញ្ជូនឈ្មោះមកប្រកួតផងដែរ បង Chod បង Ku បានអញ្ជើញចូលរួមសម្ដែងដោយការទុកចិត្តបំផុត ដោយខ្ញុំក៏បានប្រាកដចិត្តទេថាអាចលេងបានអត់ សូមអគុណដល់ហ្វេនៗដែលបានជួយជ្រុមជ្រែងហើយនិងស្រលាញ់ តាំងចិត្តថាមកអគុណដោយផ្ទាល់ចំពោះការងារដែលខ្លួនឯងមានមោទនភាព ការចូលរូបកម្មវិធីថ្ងៃនេះក៏លើសពីការរំពឹងទុក ទើបទន់ជើងបន្ទិចបន្ទួច ព្រោះវាមិនបានស្ថិតនៅក្នុងគោលដៅរបស់ខ្ញុំឡើង”

“បំផុតហើយ ចង់សារភាពថាអ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់ខ្ញុំប្រាប់ថាបើទទួលបានរង្វន់មែនគាត់និងក្ដិចមុខឲ្យមើល ព្រោះគាត់ប្រាប់ទោះជាយ៉ាងណាក៏មិនបានដែរ”

ឃើញអង្គុយហិតប្រេងខ្យល់ដូចជាចង់សន្លប់?

“វាដូចជាការដែលយើងមិនបានត្រៀមទុកសូម្បីតែការគិតដូច្នេះហើយទើបធ្វើឲ្យទន់ជើង”

អត្ថបទដោយ : នីត្តា