ផ្អែមល្ហែមពេកហើយ! ទើបតែមកពីសមុទ្រ ពេលនេះ Taew បង្អួតរូបជាមួយសង្សារទៀតហើយ!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា ថ្មីៗនេះ តារាសម្ដែងថៃស្រីល្បីឈ្មោះ Taew Natapohn និងមិត្តប្រុស ទើបតែមានដំណើរកំសាន្តនៅឯតំបន់មាត់សមុទ្រជាមួយគ្នា ហើយថែមទាំងបង្ហោះរូបភាពគូជាសាធារណៈ ធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍យ៉ាងខ្លាំងទៀតផង។

យ៉ាងណាមិញ ដំណើរកំសាន្តនៅតំបន់មាត់សមុទ្រទើបតែកន្លងទៅបានប៉ុន្មានថ្ងៃ ស្រាប់តែពេលនេះ អ្នកទាំងពីរបានទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នា ព្រមទាំងបង្ហោះរូបភាពគូស្នេហ៍យ៉ាងរ៉ូមែនទិក ជាមួយកាយវិការស្និតស្នាលឱបចង្កេះគ្នាដែលមិនធ្លាប់ឃើញ មើលទៅពិតជាផ្អែមល្ហែមខ្លាំងណាស់។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើបចិត្ត ព្រោះឃើញស្នេហាថ្មីរបស់តារាស្រីរូបនេះ កាន់តែមានពន្លឺខ្លាំងឡើងៗហើយ ហើយគ្រប់គ្នាក៏សង្ឃឹមថាឆាប់ទទួលបានដំណឹងល្អទៅចុះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី