ក្រោយពី Sara ផុសឆ្លើយឆ្លងនិងប្អូនប្រុស Golf ធ្វើឲ្យប៉ះពាល់ដល់បុគ្គលិកការិយាល័យថា…..

ក្រោយពីគេហទំព័រល្បី បានបើកបង្ហាញពី Sara ពីប្រយោគដែលខ្លួនសរសេរឆ្លើយតបនិងប្អូនប្រុស Golf គឺ Mike ក្នុងរឿងការទាមទារសិទ្ធជាឪពុករបស់កូននាងហើយប្រយោគក៏កើតមានរិះគន់ឡើង “មិនចង់ឲ្យកូនធំឡើងដូចជាបុគ្គលិកការិយាល័យទទួលលុយមួយខែត្រឹមតែ 15,000 បាត” បានធ្វើឲ្យអ្នកធ្វើការនៅក្នុងការិយាល័យក្ដៅក្រហាយ និយាយល្អតែមើលងាយអ្នកដទៃបែបនេះវាមិនត្រូវទេ

 

នៅថ្ងៃទី 17 សីហា 2020 ផេក News theory ដែលមានអ្នកតាមដានរាប់លាននាក់បានបង្ហាញពីប្រយោគដែលនាង Sara បានផ្ដល់បទសម្ភាសន៍ក្នុងកម្មវិធីរឿងសាលារៀនរបស់កូន មានន័យថា “បើមានឪកាសចង់ទិញសង្គម ចង់ទិញអនាគតឲ្យកូន មិនមែនធំឡើងជាបុគ្គលិកការិយាល័យបានលុយមួយខែត្រឹមតែ 15,000 បាត” ធ្វើឲ្យមានការរិះគន់ជាច្រើនដោយមានការចែករំលែក ហើយនិងខមមិនឈានដល់ម៉ឺនដង

ការរិះគន់នេះដល់ថ្នាក់នាង Sara ត្រូវចេញមុខមកបកស្រាយ ថាខ្លួនគ្មានចេនាមើលងាយដល់អ្នកណាទេ ព្រោះខាងគ្រួសាររបស់នាងក៏ជាអ្នកធ្វើការនៅការិយាល័យបានប្រាក់ខែ 15,000 បាតដូចគ្នា

 

ដោយខ្លួនយល់ឃើញថាបើមានផ្លូវជ្រើសរើសហើយកូនសំណាងល្អរៀនពូកែរៀនបានខ្ពស់រៀនចប់មានការងារល្អធ្វើក៏ល្អ ហើយខ្លួនចង់សូមអភ័យទោសនិងមានអារម្មណ៍ថាខូចចិត្តដែលបានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍អ្នករាល់គ្នា ខ្ញុំមិនសប្បាយចិត្តដែលធ្វើឲ្យគ្រប់ៗគ្នាយល់ច្រឡំថាមានចេតនានិងមើលងាយអ្នកដទៃ

ធ្វើឲ្យអ្នកធ្វើការទទួលប្រាក់ខែមានការក្ដៅក្រហាយហើយក៏នាំគ្នាចេញមកបញ្ចេញមតិយោបល់ថា “មួយម៉ឺនប្រាំពាន់ ហើយយ៉ាងម៉េច?” “មើលថែកូនមើលថែគ្រួសារឲ្យល្អទៅ”

អត្ថបទដោយ : នីត្តា