គោចាស់ប៉ះស្មៅខ្ចី! Ann Thongprasom ប៉ះគ្នាជាមួយ James Jirayu អោបមិនលែង….! មានរូបភាព

បង្កើតស្មានញញឹមនិងសម្លេងសើចមិនធម្មតា ក្រោយពីមានរូបភាពថតក្នុងរឿងភាគថ្មីនៅលើបណ្ដាញសង្គម ធ្វើឲ្យអ្នកអនឡាយទទួលសារធាតុគីមីនៃស្នេហារបស់តួឯកប្រុសតួឯកស្រី ហើយតួឯកស្រីមានអាយុលើតួឯកប្រុសដល់ទៅ 17ឆ្នាំ

 

តារាស្រីដែលមានស្នាដៃគឺ Ann Thongprasom បានត្រលប់មកទទួលថតរឿងនៅឆ្នាំទី 6 ដោយប្រកបគូជាមួយតួឯកប្រុសកំលោះរូបសង្ហារ James Jirayu ។ ចំណែកឯអ្នកគាំទ្រក្រោយពីបានឃើញហើយនាំគ្នាត្រៀមរងចាំមើលរឿងភាគរបស់អ្នកទាំងពីរ ព្រោះគ្រាន់តែរូបថតស្ងៀមៗធម្មតាសោះធ្វើឲ្យមានការគាំទ្រខ្លាំងទៅហើយ ចុះទម្រាំតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍វិញតើយ៉ាងណាទៅ

ជាក់ស្ដែងនៅថ្ងៃទី 19 សីហានេះជាថ្ងៃកំណើតរបស់តារាប្រុសដែលកំពុងពេញនិយម James Jirayu គ្រប់អាយុ 27 ឆ្នាំ តារាសម្ដែងសិស្សច្បង Ann Thongprasom ក៏ភ្លេចក្នុងការផុសវីដេអូឃ្លីបគួរឱ្យភ្ញាក់ផ្អើលមួយ James Jirayu #27 Carat រហូតដល់ហ្វេនៗបានឃើញហើយភ្លឹកចំហរមាត់ទៅតាមតែម្ដងដោយ​ Ann Thongprasom បានសរសេរឃ្លាអមជាមួយថា “Happy birthday ?? my new Partner?? #Carat Rak #27 Carat ?? @jirayu_jj”

អត្ថបទដោយ : នីត្តា