នេះបានចំជាលោកម្ចាស់កូន! កូនប្រុស Chompoo Araya ចាប់ដៃគ្នាលេងខ្សាច់សុខៗភ្លេចតែមួយភ្លេតនាំគ្នា……!

កូនប្រុសភ្លោះ Shayfa-Phayu កូនរបស់តារាស្រីឆ្នើម Chompoo Araya បាននាំគ្នាបង្កើតល្បែងកំសាន្ដដោយការលេងខ្សាច់នៅមាត់សមុទ្រ អាចដាក់សំនួរបានថាគួឲ្យស្រលាញ់ខ្លាំងណាស់ ហេតុអី្វជីកខ្សាច់ដាក់ទឹកមិនចេះពេញសោះចឹង

 

ជាដំណើរកំសាន្ដដែលមានគុណភាពណាស់ ដែលអ្នកសែនស្អាត Chompoo ភរិយារបស់អ្នកជំនួញរូបសង្ហារគឺលោក Witsarut រៀបចំឲ្យកូនៗដែលកំពុងស្ថិតក្នុងវ័យចង់ចេះចង់ដឹងបានទៅដើរលេងបង្កើតល្បែងកំសាន្ដយ៉ាងសប្បាយរីករាយនៅឯឆ្នេរសមុទ្រច្បាស់ណាស់ថាក្មេងចូលចិត្តអី មានតែការជីកដីខ្សាច់និងឯង Shayfa-Phayu ក៏លេងបានមួយអស់ដៃក្នុងការលេងខ្សាច់ព្រោះអីអ្នកម៉ាក់រូបស្អាតបានរៀបចំឧបករណ៍រួចជាស្រេចហើយ

មើលទៅដូចជាបង Shayfa សកម្មក្នុងការលេងជីកខ្សាច់នេះខ្លាំងណាស់ មានការសាងសង់ស្រះទឹកសម្រាប់កូនសត្វតូចៗ ដោយដាក់កូនសត្វនៅក្នុងអាងហើយដើរនៅដួសទឹកយកមកចាក់ក្នុងស្រះខ្សាច់ដែលបានជីក ប៉ុន្ដែទោះចាក់ទឹកប៉ុណ្ណាក៏មិនចេះពេញសោះ ទើបបង Shayfa ចេះរអ៊ូតិចៗដោយគួឲ្យស្រលាញ់ថា “មិនពេញសោះចឹង” នេះមកពីដើរទៅដួសទឹកច្រើនដងហើយហត់

ហើយពេលចុងបញ្ចប់របស់ដំណើរកំសាន្ដនេះគឺថាបត់បានល្អ ក្រោយពី Phayu លេងខ្សាច់ជាមួយបង Shayfa សុខៗ ស្រាប់តែអូន Phayu ទុកឲ្យបងប្រុសលេងម្នាក់ឯងព្រោះតែខ្លួនបានរត់តាមស្រីស្អាតជិះទូកធ្វើមិនដឹងបាត់ទៅហើយចា

អត្ថបទដោយ : នីត្តា