ជាការពិតណាស់ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលតារាតារាថៃស្រីល្បីឈ្មោះ Amy និង ស្វាមី លោក Cee Siwat រៀបការកសាងគ្រួសារជាមួយនិងគ្នា តែអ្វីដែលហ្វេនៗទន្ទឹងរង់ចាំ គឺដំណឹងល្អរបស់ប្ដីប្រពន្ធមួយគូនេះ ហាក់បីដូចជាមិនទាន់ចេញពន្លឺនោះទេ។
យ៉ាងណាមិញ ថ្វីត្បិតតែបែបនេះក៏ពិតមែន តែងាកទៅមើលជីវិតប្ដីប្រពន្ធមួយគូនេះវិញ នៅតែផ្អែមល្ហែមនិងគ្នាខ្លាំងដដែល ហើយកន្លងមកយើងតែងតែឃើញអ្នកទាំងពីរ បង្ហាញរូបភាពផ្អែមល្ហែមក្នុងដំណើរកំសាន្តជារឿយៗ។
ជាក់ស្ដែងដូចជាថ្មីៗនេះ Amy បានដឹកដៃ ស្វាមី ទៅកម្សាន្ត សម្រាកលំហែកាយ នៅទីកន្លែងបែបធម្មជាតិ ដែលហុំព័ទ្ធទៅដោយទេសភាពធម្មជាតិដ៏ស្រស់ស្អាត ក្នុងនោះ Amy បានបង្ហោះរូបភាពផ្អែមល្ហែមជាមួយស្វាមី និងបញ្ចេញភាពសុិចសុីជាមួយឈុតប៊ីគីនីរបស់ខ្លួន ធ្វើឲ្យហ្វេនៗឃើញហើយជ្រួលជ្រើមសឹងតែគ្រប់គ្នាតែម្ដង៕
តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី