យកកូនបាំងមុខ! Sara ផុសរូបគូរនិងកូនប្រុស Maxwell នៅតែមានជំនឿនិងក្ដីសង្ឃឹមចំពោះការរិះគន់….! មានរូបភាព

ក្រោយពីមានរឿងរ៉ាវរវាងអ្នកចម្រៀង-អ្នកសម្ដែងកំលោះ Mike ហើយនិង Sara បន្ទាប់ពីខាងប្រុសប្ដឹងទាមទារសុំសិទ្ធជាឪពុកស្របច្បាប់ចំពោះកូនប្រុសគឺអូន Maxwell រួមជាមួយនិងអតិតភរិយា Sara ដោយខាងស្រីនៅតែមិនយល់ព្រម រហូតដល់មានការរិះគន់ផ្សេងៗជាច្រើនកើតឡើង

 

ទាំងសងខាងតែងតែមានការតតបគ្នាទៅវិញទៅមកអាងហេតុផលរៀងៗខ្លួននិងធ្វើឲ្យក្លាយទៅជារឿងដែលសង្គមទាំងមូលកំពុងតែតាមដានជាបន្ដបន្ទាប់។ ជាក់ស្ដែងនៅពេលថ្មីៗនេះ Sara សរសេរឃ្លាមួយចំនួនផុសនៅក្នុង Instagram ឈ្មោះ  @sarahcasinghini ជារូបភាពរបស់ខ្លួនឯងជាមួយនិងកូនប្រុសអមជាមួយឃ្លាថា “ក្ដីស្រលាញ់អាចទ្រាំបានគ្រប់យ៉ាង មានជំនឿជានិច្ច នៅតែមានក្ដីសង្ឃឹមនិងការអត់ធន់ជានិច្ច”Love bears all things, believes all things, hopes all things, endures all things. 1 កូរិនថូស ជំពូក 13 ខ7 ព្រះអង្គម្ចាស់ទ្រង់ប្រទានព្រះពរ”

After Footer (Active) - damrei Mr1 Zone2

បន្ទាប់ពី Sara បានផុសរួចរាល់ហើយ ក៏មានអ្នកលេងបណ្ដាញសង្គមចូលមកសម្ដែងមតិយោបល់ជាច្រើនព្រមទាំងមានចូលមកផ្ដល់កំលាំងចិត្ត ហើយនិងចូលមកដើម្បីរិះគន់ដល់រឿងរ៉ាវដែលបានកើតឡើង

អត្ថបទដោយ : នីត្តា