មកដល់ហើយភាគបន្ដ! Mew Nittha ដឹកដៃស្វាមីកំពូលស្នេហ៍ជប់លៀងថ្ងៃកំណើតសែនរ៉ូមែនទិច បានបាច់ផ្កាធំអៀនលែងនិយាយរក……! មានរូបភាព

នៅថ្ងៃទី 21​សីហា ជាថ្ងៃកំណើតគម្រប់ខួប 30ឆ្នាំរបស់តារាសម្ដែងស្រី Mew Nittha ហើយឆ្នាំនេះចាត់ទុកថាជាឆ្នាំល្អបំផុត ព្រោះទាំងការងារនិងស្នេហាមើលទៅឃើញថារីករាយខ្លាំងណាស់ ដោយសារតែមានស្វាមីហៃសូពូកែថ្នាក់ថ្នមយកចិត្តមើលថែគ្រប់ពេលវេលា

 

នៅថ្ងៃកំណើតពេលរាត្រីចូលមកដល់ Mew Nittha ក៏បានទៅជប់លៀងថ្ងៃដំណើតជាមួយស្វាមីនៅចំកណ្ដាលទេសសភាពទន្លេចៅព្រះយ៉ាដ៏សែនរ៉ូមែនទិច

After Footer (Active) - damrei Mr1 Zone2

ហើយ Mew បានផុសរូបដើម្បីអរគុណគ្រប់ពាក្យជូនពរហើយនិងអគុណចំពោះកាដូដែលបានជូនមកនាង មានអត្ថន័យថា “អព្រះគុណជាខ្លាំងណាស់ចា សម្រាប់គ្រប់ៗពាក្យជូនពរ ទាំងបាច់ផ្កាហើយនិងកាដូថ្ងៃកំណើតដែលគ្រប់គ្នាបានផ្ញើរមកឲ្យ ថ្ងៃជាថ្ងៃដែលខ្ញុំមានក្ដីសុខបំផុតហើយចា #HappyMew ចំកណ្ដាលយប់ល្មម” ក្រៅពីនេះ Mew ក៏បានផុសរូបគូជាមួយនិងស្វាមី ព្រមជាមួយនិងបាច់ផ្កាយ៉ាងធំប្រកបដោយប្រយោគដ៏ផ្អែមល្ហែមថា ” My husband in law រូបពិតសម្លេងពិត អគុណណាចា@saint_tk 21.09.2020″

អត្ថបទដោយ : នីត្តា