ជាការពិតណាស់ ក្រោយពេលដែលអ្នកនាង សួស វីសា និងលោក ថមមី រៀបការកសាងគ្រួសារមក មហាជនជាច្រើនពិតជាចាប់រម្មណ៍ អ្វីដែលពិសេសនោះគឺកូននៅក្នុងផ្ទៃអ្នកនាង សួស វីហ្សា នោះតែម្ដង ខណៈពេលនេះជិតដល់ថ្ងៃសម្រាលហើយ។
មិនត្រឹមតែប៉ុនណោះ គ្រប់គ្នាក៏បានជ្រាបដែរថា សព្វថ្ងៃនេះប្ដីប្រពន្ធមួយគូនេះ កំពុងតែមានភាពជោគជ័យយ៉ាងខ្លាំង ដោយសារតែការខិតខំប្រឹងប្រែកន្លងមក ធ្វើឲ្យអ្នកទាំងពីរមានអ្វីៗសព្វគ្រប់បែបនេះ មិនថាផ្ទះ សម្ភារៈប្រើប្រាស់សុទ្ធតែទំនើបៗ ហើយបើនិយាយពីរថយន្តវិញតម្លៃសុទ្ធតែថ្លៃកប់ៗតែម្ដង។
លើសពីនេះទៅទៀត ស្រាប់តែថ្មីៗនេះ លោក ថមមី បានធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើលថែមទៀត នៅពេលឃើញលោកបង្ហាញនៅឡានថ្មីស៊េរីទំនើបមួយគ្រឿង ម៉ាក់ TUNDRA ពណ៌ខ្មៅ មួយគ្រឿងបន្ថែមទៀត ដែលលោកទើបនឹងទិញក្នុងតម្លៃរាប់មឺុនដុល្លារ ហើយក្នុងនោះលោកថែមទាំងរៀបរាប់សារបែបនេះទៀតថា៖
«ស្វាគមន៍សមាជិកថ្មីបន្ថែម អរគុណសន្តិភាព អរគុណការខំប្រឹងប្រែងតស៊ូ អរគុណប្រពន្ធដែលតែងតែអោយកម្លាំងចិត្តប្តី សូមឲ្យហេងហេងរីកចម្រើនតទៅមុខទៀត សមាជិកថ្មី សម្រាប់ទុកទៅតាមខេត្តនិងចម្ការ ហត់ណាស់រាល់ថ្ងៃតែក៍សប្បាយចិត្តព្រោះបានឃើញការតស៊ូបានដូចបំណង»៕
តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី