អីយ៉ា! ខួបស្នេហា៧ឆ្នាំ Mark និង Kimberley បង្ហោះរូបឱបគ្នាយ៉ាងស្អិតរមួត!(មានរូបភាព)

បើគិតមកទល់នឹងពេលនេះ ទំនាក់ទំនងស្នេហារវាងតារាសម្ដែងថៃប្រុសស្រីល្បីឈ្មោះ Mark Prin និង Kimmy Kimberley មានរយៈពេល៧ឆ្នាំហើយ ហើយអ្នកទាំងពីរក៏កាន់តែផ្អែមល្ហែមនិងគ្នាខ្លាំងឡើងៗ មិនមានអ្វីប្រែប្រួលនោះដែរ។

ជាក់ស្ដែងសម្រាប់ថ្ងៃអបអរគួបស្នេហា ៧ឆ្នាំ គ្រប់គ្នាបានឃើញអ្នកទាំងពីរបានបង្ហោះរូបភាព អោបគ្នាយ៉ាងស្អិតរមួត ព្រមទាំងបង្ហាញនៅស្នាមញញឹមយ៉ាងកក់ក្ដៅ ធ្វើឲ្យហ្វេនៗឃើញហើយរំភើបចិត្តគ្រប់ៗគ្នាទៀតផង។

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ ហ្វេនៗគ្រប់គ្នាក៏បាននាំគ្នាចូលទៅបញ្ចេញមតិជូនពរ ឲ្យស្នេហាអ្នកទាំងពីរកាន់តែរឹងមាំ និងផ្អែមល្ហែមខ្លាំងបែបនេះបន្ដទៀត ហើយគ្រប់គ្នាក៏សង្ឃឹមថាអ្នកទាំងពីរនឹងឆាប់រកឃើញថ្ងៃពិសេសទៀតផង៕

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី