មានក្ដីសុខណាស់! កាន់តែកៀកថ្ងៃសម្រាល អែនជី និងស្វាមី កាន់តែបង្ហាញភាពផ្អែមល្ហែម!(មានរូបភាព)

ជាការពិតណាស់ នៅសល់រយៈពេលមិនយូរទៀតនោះទេ តារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង អែនជី​ នឹងដល់ថ្ងៃសម្រាលកូនដំបូងរបស់ខ្លួនហើយ ហើយក៏ជាថ្ងៃដែលអ្នកនាងនិងស្វាមី រួមទាំងហ្វេនៗជាច្រើនទន្ទឹងរង់ចាំគ្រប់ៗគ្នាដែរ។

យ៉ាងណាមិញ ងាកទៅមើលជីវិតស្នេហារបស់អ្នកនាងនិងស្វាមីវិញ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែផ្អែមល្ហែមខ្លាំងឡើងៗ ជាពិសេសខណៈពេលអ្នកនាងកំពុងតែពរពោះនេះ ស្វាមីអ្នកនាងតែងតែយកចិត្តទុកដាក់មើលថែ និងផ្ដល់ភាពកក់ក្ដៅគ្រប់ពេលជានិច្ច។

ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញរូបភាព ប៉ុន្មានសន្លឹករបស់អ្នកនាង និងស្វាមី បង្ហាញពីភាពស្និទ្ធិស្នាល ពោរពេញដោយស្នាមញញឹមនិងសុភមង្គល ខណៈអ្នកនាងកំពុងតែពរពោះ ធ្វើឲ្យគ្រប់គ្នាឃើញហើយរំភើបចិត្ត និងសរសើរចំណងស្នេហ៍អ្នកនាងនិងស្វាមីយ៉ាងខ្លាំងទៀតផង៕

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី