មើលប៉ាម៉ាក់គេផង! Phayu ថតរូបធ្វើស្ទាយតាមប៉ាៗស្ទើរតែដូចគ្មានចន្លោះពិតជាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់មែន! មានរូបភាព

គិតទៅពិតជាតារាក្នុងដួងចិត្តទាំងអស់គ្នាមួយផ្ទះតែម្ដងហើយ សម្រាប់គ្រួសាររបស់ Chompoo Araya ដោយមួយរយៈនេះអ្នកម៉ាក់ធ្វើជាអេដមីនផុសរូបឲ្យ Shayfa-Phayu នៅក្នុងឈុតសំលៀកបំពាក់ក្មេង ដែលអ្នកម៉ាកយកមកលក់ ហើយលទ្ធផលដែលទទួលបានចេញមកពិតជាល្អខ្លាំងណាស់ ព្រោះតែភាពគួឲ្យស្រលាញ់របស់កូនប្រុសនាង ដែលបានមកពីអ្នកម៉ាក់ពេញៗ

 

អ្នកម៉ាក់ផុសប៉ុន្មានរូប ក៏មានអ្នកចូលមកចុចឡាយឲ្យភាពគួឲ្យស្រលាញ់បែបធម្មជាតិរបស់ Shayfa-Phayu ទាំងអស់និង ដូចដែលគ្រប់ៗគ្នាធ្លាប់និយាយចឹងថា បង Shayfa ដូចម៉ាក់ Chompoo ហើយ Phayu ដូចលោកប៉ា

After Footer (Active) - damrei Mr1 Zone2

ដល់ពេលហ្វេនៗបានមកឃើញរូបមួយនេះដែលអូន Phayu ឈរថតរូបបែបផ្អែកខ្នងនៅនិងម៉ូតូ គ្រប់គ្នាក៏និយាយថាប្រហែលៗដូចធ្លាប់ឃើញ ដល់ពេលទៅឆេកមើលរូបរបស់លោកប៉ាដែលធ្លាប់ថតម៉ូតក៏ដឹងថាដូចអ្នកណាហើយ គ្មានខុសអីបន្ទិចទេ ដូចមនុស្សតែមួយចឹង អាចនិយាយបានថា កូនក៏គួឲ្យស្រលាញ់ប៉ាក៏សង្ហា ឆកយកបេះដូងបងៗទៅអស់ហើយ

អត្ថបទដោយ​ : នីត្តា