ភ្ញាក់ផ្អើលណាស់ កាលពីពេលថ្មីៗនេះ តារាសម្ដែងថៃស្រីល្បីឈ្មោះ PookLook ត្រូវបានជនអាណាមិកលួចចូល Hack យកគណនីអីុនស្ដារក្រាមរបស់នាង ទៅប្រើប្រាស់ និងថែមទាំងគំរាមទារលុយចំនួន ៣៥០០ដុល្លារពីនាង ជាថ្នូរសម្រាប់ដូរយកគណនីនេះមកវិញទៀតផង។
មិនត្រឹមតែប៉ុនណោះ ជនអនាមិកទាំងនេះ ថែមទាំងគំរាមនាងទៀតថា ប្រសិនបើមិនផ្ញើរប្រាក់ឲ្យគេនោះទេ ពួកគេនិងលុបគណនីអុីនស្ដារក្រាមរបស់នាងចេញថែមទៀត។
គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ គណនីអុីនស្ដារក្រាមរបស់នាង មិនអាចស្វែងរកឃើញនោះទេ ហើយពួកជនអនាមិកទាំងនោះ តែងតែផ្ញើរសារមកនាង ឲ្យផ្ញើរលុយទៅពួកគេជាហូរហែ ដែលក្នុងនោះ តារាប្រុស Mike Pattaradet ដែលជាសង្សារនាងក៏កំពុងតែរកជំនួយដើម្បីជួយយកគណនីអីុនស្ដារក្រាមរបស់សង្សារខ្លួនមកវិញដែរ៕
តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី