មកមើលថាតើបីគូនេះ គ្រូទាយថាឆ្នាំថ្មីខាងមុននេះតើគូណានិងមានដំណឹងល្អមុនគេ!!! មានវីឌីអូ

ស្រែកទាំងគ្រូទាយស្រែកទាំងពិធីករព្រមទាំងហ្វេនៗទូទាំងប្រទេស លោកគ្រូទាយល្បីឈ្មោះគឺ លោកគ្រូ Wang ធ្លាប់ទស្សទាយមើលឲ្យតារាៗក្នុងវិស័យសិល្បៈឆុតខ្លាំងហើយក៏បានសម្រេចដូចដែលគាត់មើលឲ្យពិតមកច្រើនមកហើយ ទីបំផុតក៏បានមកបង្ហាញខ្លួននៅក្នុងកម្មវិធីមួយហើយបើកបង្ហាញពីដូងរាសីគូរបស់តារាស្រីល្បីឈ្មោះ  Taew Natapohn ជាមួយនិងលោកហៃសូ Prenai ផងដែរថា តើស្នេហាលើកនេះអូខេទេ

 

“និយាយត្រង់ៗរូបភាពមិនបានបង្ហាញច្បាស់ទេ ជាស្នេហាបោះកាក់ប៉ុងប៉េងៗមួយឆ្នាំពីរឆ្នាំនេះហើយស្អីក៏បាន ឬក៏ពាក់កណ្ដាលឆ្នាំក្រោយអាចនិងប្រែទៅជាអ្វីផ្សេងទៀតក៏ថាបានព្រោះវាអាចទៅរួចទាំងអស់និង វាអាចជាល្អឬក៏អាចនិងរលាយបាត់ទាំងស្រុងក៏ថាបាន ព្រោះតែជាដួងរាសីក្នុងពេលនេះ តែយើងខ្ញុំក៏បានប្រាប់ហើយថាឲ្យធ្វើយ៉ាងម៉េចក្នុងការដោះស្រាយបញ្ហានេះ”

After Footer (Active) - damrei Mr1 Zone2

នៅពេលសួរថាតើនិងមានអ្វីកើតឡើងធំៗនៅក្នុងវិស័យសិល្បៈម្ដងទៀតដែរឬទេ លោកគ្រូ Wang បង្ហាញថា ស្នេហាផិតក្បត់ បែកបាក់លែងលះ រៀបការភ្លាមបែកគ្នាភ្លាម ពរពោះគ្មានគោដៅ ក៏នៅមាន។

នៅមានសួរទៀតថាគូស្នេហ៍យ៉ាង Nadech-Yaya  និង Wire-Bella និងរៀបការនៅឆ្នាំមុខដែរឬទេ លោកគ្រូ Wang តបថា បើកសន្លឹកបៀហើយឃើញច្បាស់ៗតែម្ដងសម្រាប់គូរបស់ Nadech-Yaya រហូតដល់ថ្នាក់ស្រែកហូទាំងគ្រូទាយទាំងពិធីករ ព្រោះតែលោកគ្រូ Wang បើកសន្លឹកបៀចំរូបចិញ្ចៀន ដែលមានអត្ថន័យថាជាការសន្យា ភាពគង់វង់ កាដូ របស់ដែលបានផ្ដល់ឲ្យគ្នា របស់មានតម្លៃ ត្រូវតែសាកសមនិងគួតែទទួលបាន

ខណៈនេះក៏បើកសន្លឹកបៀឲ្យគូរបស់ Wire-Bella សន្លឹកបៀចេញមកជារូបមនុស្សីកំពុងតែគ្រប់គ្រង លោកគ្រូ Wang ប្រាប់ថា ស្នេហារបស់គូនេះច្បាស់លាស់ ខាងស្រីមានសក្ដានុពលខាងផ្លួវអារម្មណ៍ ខាងប្រុសនិងយល់ព្រម យកចិត្តយកថ្លើម ស្ថិតនៅក្នុងការស្ដាប់បង្គាប់យ៉ាងល្អ ជាស្នេហាដែលផ្ដល់ទៅផ្ដល់មកឲ្យគ្នាគ្រប់ពេលវេលា

អត្ថបទដោយ : នីត្តា