ដូបប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា មកទល់នឹងពេលនេះ ប្រជាប្រិយភាពរបស់តារាកំប្លែងអ្នកនាង គ្រត នៅតែមានខ្លាំងដដែល ពោលគឺអ្នកនាង នៅតែមមារញឹកនិងការងារសិល្បៈ ក៏ដូចជាតែងតែបង្ហាញខ្លួនក្នុងកម្មវិធីទូរទស្សន៍ធំៗជានិច្ច។
មិនត្រឹមតែប៉ុនណោះ ងាកទៅចាប់អារម្មណ៍ពីជីវិតឯកជនរបស់អ្នកនាងវិញ សព្វថ្ងៃនេះកំពុងតែរស់នៅយ៉ាងមានសុភមង្គលជាមួយស្វាមី និងកូនៗ ហើយកន្លងមកអ្នកនាងតែងតែបង្ហាញរូបភាពផ្អែមល្ហែមក្នុងគ្រួសារ ធ្វើឲ្យហ្វេនៗជាច្រើនលួចច្រណែនទៀតផង។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ អ្នកនាងបានបង្ហោះរូបភាព ២សន្លឹក ដែលជារូបភាពកាលអ្នកនាងនិងស្វាមីរៀបការ និងរូបភាពនាពេលបច្ចុប្បន្ននេះ ជាមួយនឹងក្រុមគ្រួសារ បង្ហាញភាពស្នេហាស្មោះស្ម័គ្រ ឆ្លងកាត់ឧបសគ្គ ទម្រាំមកដល់ពេលនេះរយៈពេល៣១ឆ្នាំហើយ។
ក្នុងនោះអ្នកនាងក៏បានរៀបរាប់សារយ៉ាងដូច្នេះដែរថា «១៩៨៩-២០២០ សរុប ៣១ឆ្នាំហើយ ដែលកាន់ដៃគ្នាមកដល់ពេលនេះ»។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជាសរសើរ ចំណងស្នេហាតារាកំប្លែងរូបនេះ និងស្វាមី ទោះបីពេលវេលាកន្លងផុតទៅយូរយ៉ាងណា ក៏ផ្អែមល្ហែមក្នុងគ្រួសារ មិនបាត់បង់ដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី