កប់ទៀតហើយ! លើកនេះ Taew មិនត្រឹមសុិចសុីទេ លេងស្ទាយ៍សុីអារម្មណ៍ខ្លាំងណាស់!(មានរូបភាព)

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា មួយរយៈពេលចុងក្រោយនេះ តារាសម្ដែងថៃស្រីល្បីឈ្មោះ Taew Natapohn កាន់តែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍​ ពិសេសនោះគឺស្ទាយ៍លេងខ្លួនប្លែកៗរបស់នាងផ្ទាល់នេះតែម្ដង។

ជាក់ស្ដែងដូចជាថ្មីៗនេះ នាងបានបង្ហោះរូបភាពរបស់ខ្លួន នៅលើគណនីអុីនស្ដារក្រាម ដែលបានបង្ហាញពីការលេងខ្លួន និងស្ទាយ៍ថតរូបជាច្រើនសន្លឹក បែបពណ៌សខ្មៅ ជាមួយនឹងសម្លៀកបំពាក់រាងសុិចសុី និងកាយវិការស៊ីអារម្មណ៍ខ្លះៗ ឃើញហើយនរណាក៏ភ្លឹកមើលគ្រប់ៗគ្នាដែរ។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនេះ ហ្វេនៗជាច្រើនក៏កាន់តែសរសើររូបសម្រស់នាង នៅពេលតុបតែងខ្លួនបែបនេះ មើលទៅពិតជាទាក់ទាញនិងគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី